Marcus Rashford ខ្សែប្រយុទ្ធ Man.Utd ស្ថិតកាន់តែកៀកក្នុងការវិលត្រលប់មកជួយក្រុមវិញហើយបន្ទាប់ពីបានធូរស្បើយពីរបញ្ហារបួស។

កីឡាករក្រុមជម្រើសជាតិអង់គ្លេសវ័យ២២ឆ្នាំរូបនេះខកខានបង្ហាញខ្លួន គិតចាប់តាំងពីខែមករាក្រោយរងរបួសបាក់ឆ្អឹងខ្នង ខណៈដែលម្ចាស់ជើងឯក Premier League សង្ឃឹមថា Rashford នឹងវិលត្រឡប់មកហ្វឹកហាត់វិញនៅដើមខែឧសភានេះ។

ប្រភពពីគេហទំព័រ The Sun បានអោយដឹងថា: កីឡាករដែលរកបាន ១៤គ្រាប់ក្នុងការបង្ហាញខ្លួន ២២ប្រកួតនៅ Premier League បានវិលត្រឡប់មកកន្លែងហ្វឹកហាត់នៅទីលាន Carrington កាលពីថ្ងៃច័ន្ទ ព្រមទាំងបានចំណាយពេលពិគ្រោះយោបល់ជាមួយ គ្រូពេទ្យប្រចាំក្លឹបនិងពិនិត្យវាយតម្លៃពី លទ្ធភាពហ្វឹកហាត់ដើម្បីអោយកាយសម្បទាប្រែក្លាយមកជាប្រក្រតីឡើងវិញ។

គួរបញ្ជាក់ថាការផ្ទុះរាលដាលឡើងនៃមេរោគកូវីត-១៩ នាំអោយព្រឹត្តិការណ៏ប្រកួតលីកកំពូលត្រូវបានផ្អាកគឺជាអំណោយផល ដ៏សំខាន់សម្រាប់ Rashford បានចំណាយពេលសម្រាកព្យាបាលរបួសបានជាសះស្បើយផងដែរ។

ប្រភព៖ Sportmole