Paulo Dybala បានធ្វើតេស្ត៍វិជ្ជមានរកឃើញថានៅមានផ្ទុកមេរោគកូវីត-១៩ ជាលើកទីបួនក្នុងរយៈពេលប្រាំមួយសប្តាហ៍ចុងក្រោយនេះ។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះត្រូវបានរកឃើញថាមានឆ្លងជំងឺរលាកផ្លូវដង្ហើមដែលមានប្រភពចេញមកពីប្រទេសចិន ជាលើកដំបូងចាប់តាំងពីថ្ងៃទី ២១ ខែមីនាជាមួយមិត្តស្រី Oriana Sabatini ខណៈកីឡាករវ័យ២៦ឆ្នាំរូបនេះធ្លាប់បានឆ្លងកាត់ការធ្វើតេស្តចំនួន ៤ ដងចាប់តាំងពីចាប់ផ្តើមឆ្លងជំងឺនេះ។

អតីតកីឡាករ Palemo រូបនេះធ្លាប់បាននិយាយអំពីបទពិសោធន៍របស់គាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩នេះដោយបញ្ជាក់ពីការធ្វើទុក្ខគឺពិបាកដកដង្ហើម។ ទោះយ៉ាងណា Dybala ធ្លាប់បានអះអាងថាគាត់មានអារម្មណ៍ធូរស្បើយជាងមុនហើយគាត់និងមិត្តស្រីមិនមានចេញរោគសញ្ញាអ្វីទៀតនោះទេ ។

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានប្រកាសជាផ្លុវការណ៏ថាសម្រាប់វិស័យបាល់ទាត់កីឡាករនឹងអាចហ្វឹកហាត់ហ្វឹកហាត់ដាច់ដោយឡែករៀងៗខ្លួនពោលគឺចាប់ពីថ្ងៃទី ៤ ខែឧសភា២០២០មុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ជាក្រុមនៅពីរសប្តាហ៍ក្រោយបន្ទាប់មក៕