អតីតមិត្តរួមក្រុម Barcelona លោក Xavi Hernandez បានពណ៌នាថា កំពូលខ្សែប្រយុទ្ធ Lionel Messi អាចលេងបាល់ទាត់រហូតដល់គាត់មានវ័យជិត ៤០ ឆ្នាំ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៦ ដងដែលមានអាយុ ៣២ ឆ្នាំរូបនេះនៅតែជាកីឡាករ ដ៏សំខាន់សម្រាប់ក្រុម នៅរដូវកាលនេះដោយបានស៊ុតបាល់បញ្ចូលទីចំនួន ២៤ គ្រាប់គ្រប់ក្របខណ្ឌប្រកួតទាំងអស់មុនពេលលីកកំពូល La Liga ត្រូវផ្អាកដោយសារមេរោគកូវីត-១៩បានរាតត្បាតជាសកលពិសេសនៅទ្វីប អឺរ៉ុបតែម្តង។

អំឡុងពេលជជែកលេងនៅលើបណ្តាញសង្គម Instagram ជាមួយអតីតមិត្តរួមក្រុមម្នាក់ទៀតគឺខ្សែប្រយុទ្ធ Samuel Eto’o គ្រូបង្វឹកក្រុម Al Saad លោក Xavi បានរំលឹកដល់ Messi ថា៖ «គាត់នៅមានពេលវេលា ៥រឺ ៧ ឆ្នាំទៀត ។

មានន័យ ថា ប្រសិនការថែរក្សាសុខភាពបានល្អ គឺរហូតដល់វ័យ ៣៧, ៣៨ ឬ ៣៩ ឆ្នាំគាត់នៅតែអាចលេងបានពិសេស ការប្រកួតពានរង្វាន់ World Cup២០២២ នៅកាតា»។

អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្បាញបន្តថា៖ «បើ Messi ឈានដល់កម្រិតមួយដែលខ្ញុំទាយទុកសង្ឃឹមថាគាត់សម្លឹងឃើញឪកាសក្លាយជាគ្រូបង្វឹកផងដែរ»៕

អត្ថបទដោយ៖ Polin
Source: goal