ខ្សែបម្រើ Thomas Partey របស់ក្លិប Atletico Madrid បានប្រាប់មិត្តភក្តិជិតស្និទរបស់ខ្លួនថារូបគេចង់ផ្លាស់ទៅ កាន់ក្រុមកាំភ្លើងធំ Arsenal ដើម្បីដកស្រង់បទពិសោធន៏ថ្មីៗក្នុងអាជីពបន្ថែមទៀតនៅពេលដែលទីផ្សារដោះដូរកីឡាករបើកដំណើរនៅពេលបញ្ចប់រដូវកាលLa Liga ២០១៩-២០២០។

Arsenal កំពុងសម្លឹងឪកាសពង្រឹងការចុះហត្ថលេខាខ្សែបម្រើថ្មីខណៈ Thomas គឺជាគោលដៅទីមួយក្នុងការផ្លាស់មកកាន់ទឹកដី Emirate Stadium មុនពេលរដូវកាលប្រកួតលីកកំពូលអង់គ្លេស Premier ចាប់ផ្តើមរដូវកាលថ្មី ។

Partey កីឡាករសញ្ជាតិហ្កាណារូបនេះមានតម្លៃខ្លួនទិញផ្តាច់កុងត្រា ៤៥ លានផោនជាមួយកិច្ចសន្យារនៅឯកីឡាដ្ឋាន Estadio Wanda Metropolitano។ យោងប្រភពពី The Telegraph បានចុះផ្សាយថាក្លឹបនៅក្របខណ្ឌ Premier League និងមានឪកាសចុះហត្ថលេខានាំយកកីឡាកររូបនេះជាមួយតម្លៃដែល At.Madrid បានដាក់ជាចំហរ។

សម្រាប់កាំភ្លើងធំ Arsenal បានកាត់បន្ថយការចំណាយរបស់ពួកគេក្រោយរងផលប៉ះពាល់ពីមេរោគកូវីត-១៩ តែជាបច្ច័យល្អមួយដើម្បីរក្សាលំនឹងហិរញ្ញវត្តុដើម្បីបង្កើនកិច្ចព្រមព្រៀងដោះដូរខណៈ Alexandre Lacazette គឺជាបេក្ខភាពដែលត្រូវបានដាក់បញ្ចូល។ Thomas មានវ័យ២៦ ឆ្នាំបានបង្ហាញខ្លួនចំនួន ៣៥ ប្រកួតនៅរដូវកាលនេះអោយ At.Madrid៕

អត្ថបទដោយ៖ Polin
ប្រភព៖ sportsmole