ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League ទទួលបានការជឿជាក់ដ៏ធំមួយក្នុងការបំពេញរដូវកាលនេះ កាលពីថ្ងៃចន្ទ ខណៈដែលរដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញផ្សាយ «ផែនទីនាំផ្លូវ» ដែលអាចជួយឲ្យព្រឹត្តិការណ៍កីឡាធំៗនៅអង់គ្លេស វិលទៅប្រកួតវិញនៅថ្ងៃទី១ ខែមិថុនា។

ស្របពេលដែលក្លិបទាំង២០ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ទៅលើ «គម្រោងចាប់ផ្តើមឡើងវិញ» រដ្ឋាមន្ត្រីមកពីក្រសួងផ្សេងៗ បានប្រកាសពីគម្រោងផ្សេងៗ ក្នុងការកាត់បន្ថយការរិតត្បិតដោយសារតែវីរុសកូរ៉ូណា។

ក្រោមជំហានទី២នៃដំណើរការនេះ ដែលមិនអាចចាប់ផ្តើមឲ្យបានលឿនជាងថ្ងៃទី១ ខែមិថុនា ព្រឹត្តិការណ៍កីឡាផ្សេងៗ នឹងត្រូវអនុញ្ញាតឲ្យលេង «នៅក្នុងទីលានដែលគ្មានអ្នកទស្សនា ប៉ុន្តែ អនុញ្ញាតឲ្យមានការផ្ទាយផ្ទាល់ ដើម្បីចៀសវាងការឆ្លងរាតត្បាតខ្លាំង»។

លោកនាយករដ្ឋមន្ត្រី Boris Johnson បានបញ្ជាក់ថា លោកជឿជាក់ថា ការវិលត្រឡប់របស់ព្រឹត្តិការណ៍កីឡា នៅតាមកញ្ចក់ទូរទស្សន៍ នឹងជួយ «ផ្តល់នូវការជឿជាក់ដ៏ធំមួយដែលត្រូវការជាចាំបាច់ ដើម្បីលើកទឹកចិត្តដល់ប្រទេសជាតិ»។

ប៉ុន្តែ អ្នកគាំទ្រ នឹងត្រូវតែរង់ចាំក្នុងរយៈពេលជាយូរអង្វែងទៀត ដើម្បីទទួលបានការអនុញ្ញាតឲ្យចូលទស្សនាការប្រកួតដោយផ្ទាល់ ស្របពេលដែលគោលការណែនាំនាពេលថ្មីៗ ទំនងជាអនុញ្ញាតឲ្យចូលទស្សនាការប្រកួត លុះត្រាតែចំនួនអ្នកឆ្លងធ្លាក់ចុះ ខ្លាំង៕

ប្រភពព័ត៌មាន៖ Channel News Asia