Lionel Messi ទទួលស្គាល់ថា Barcelona មិនអាចឈ្នះពានរង្វាន់ Champions League បានទេលើកលែងតែពួកគេចាំបាច់ត្រូវកែប្រែទម្រង់លេងមានភាពប្រសើរឡើងវិញក្រោមការដឹកនាំគ្រូបង្វឹកលោក Quique Satien ។

កីឡាករក្រុម Barcelona វិលត្រឡប់មកហ្វឹកហាត់ជាលក្ខណៈបុគ្គលកាលពីសប្តាហ៍មុន និងត្រៀមប្រកួត ជើងទី២វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេទល់នឹង Napoli បន្ទាប់ពីការប្រកួតជើងទី១នៅទឹកដីអ៊ីតាលីទទួលលទ្ធផលស្មើគ្នា ១ទល់និង១ នៅពេលដែលការប្រកួតលីកកំពូលទ្វីបអឺរ៉ុបត្រូវបានផ្អាកចាប់តាំងពីខែមិនា ដោយ សារការរីករាលដាលនៃមេរោគកូវិត-១៩។

ម្ចាស់ជ័យលាភីបាល់មាស(Ballon D’or) ៦សម័យបានប្រាប់គេហទំព័រ Sport ថាៈផ្អែកលើទិដ្ឋភាពជាក់ស្តែង ដូចរាល់ថ្ងៃនេះ ការពិតយើងមិនអាចឈ្នះការប្រកួតធំៗដូចជា Champion League បានទេ។ការពិតគ្រូបង្វឹក(Satien) មានការយល់ខុស ព្រោះបើពិនិត្យមើលលើទម្រង់លេងដែលយើងកំពុងមាន សព្វថ្ងៃនេះ។

បច្ចុប្បន្នBarcelona មាននគម្លាត២ពិន្ទុពីក្រុមអធិរាជស Real Madrid បន្ទាប់ពីប្រកួតបាន២៧សប្តាហ៏មុនពេលព្រឹត្តការណ៏លីកកំពូលអេស្បាញLa Liga ត្រូវបានផ្អាក៕

source: goal