ក្លិប FC Seoul របស់កូរ៉េខាងត្បូង បានរងពិន័យក្នុងទឹកប្រាក់រហូតដល់ទៅ១០០លានវ៉ុន (ស្មើនឹង៨១០០០ដុល្លារអាមេរិក) ចំពោះការប្រើប្រាស់រូបតុក្កតាស៊ិចស៊ិច ដើម្បីបំពេញកៅអីអង្គុយរបស់អ្នកទស្សនា នៅក្នុងការប្រកួតមួយដែលត្រូវបានរៀបចំឡើងនៅកីឡដ្ឋានដែលមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនា។

ជាមួយគ្នានេះ មន្ត្រីរៀបចំការប្រកួតរបស់ក្របខ័ណ្ឌ K-League ក្លិបបាល់ទាត់មួយនេះ បានបង្កើតឲ្យមានភាពអាម៉ាសយ៉ាងធ្ងន់ធ្ងរដល់អ្នកគាំទ្រជាស្ត្រី។ ស្របពេលដែលអ្នកគាំទ្រត្រូវបានហាមឃាត់មិនឲ្យចូលទៅក្នុងកីឡដ្ឋាន ដោយសារតែវិបត្តិវីរុសកូរ៉ូណា ក្លិប FC Seoul បានរងនូវការរិះគន់ ក្រោយពីបានដាក់តាំងតុក្កតាស៊ិច ដែលពាក់អាវយឺត ឬកាន់បដារ រួមជាមួយនឹងរូបឡូហ្គោអ្នកលក់ឧបករណ៍ស៊ិច ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍។

សកម្មភាពនេះ បានបង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក។ ក្រោយពីត្រួតពិនិត្យមើលលើករណីនេះ ក្របខ័ណ្ឌ K-League បានទទួលយកការបញ្ជាក់របស់ក្លិប FC Seoul ថា ខ្លួនមិនបានដឹងថា ម៉ាឡាកាំងនោះ គឺជាតុក្កតាស៊ិចឡើយ ប៉ុន្តែ បាននិយាយថា «ពួកគេគួរតែបានកត់សម្គាល់យ៉ាងងាយស្រួលចំពោះការប្រើប្រាស់តុក្កតាទាំងនេះ តាមរយៈការប្រើប្រាស់ញៀនធម្មតា និងបទពិសោធនានា»។

ក្រោយពីបានដាក់ពិន័យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ៣៨ឆ្នាំរបស់ខ្លួន ក្របខ័ណ្ឌ K-League បានបញ្ជាក់បន្ថែមទៀតថា៖ «ភាពចម្រូងចម្រាស់ជុំវិញហេតុការណ៍នេះ ការដាក់បង្ហាញរូបតុក្កតាស៊ិច បានធ្វើឲ្យមានភាពអាម៉ាសយ៉ាងធ្ងន់ធ្ងរដល់អ្នកគាំទ្រជាស្ត្រី និងបានធ្វើឲ្យខូចមរណភាពនៃក្របខ័ណ្ឌលីកនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia