អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ Evander Holyfield បានបញ្ជាក់ថា រូបគេបើកចំហឲ្យមានការជួបគ្នាម្តងទៀត ជាមួយនឹងគូសងសឹក Mike Tyson ក្នុងការប្រកួតមួយសម្រាប់សប្បុរសធម៌ តាមទៅតាមលក្ខខណ្ឌដែល Tyson ស្នើឲ្យមានការប្រកួត ដើម្បីដោះស្រាយគ្នាលើសង្វៀន។

Tyson វ័យ៥៣ឆ្នាំ បានប្រកួតជាមួយនឹងកីឡាករ Holyfield វ័យ៥៧ឆ្នាំ ចំនួន២លើក អំឡុងអាជីពជាកីឡាកររបស់ពួកគេ ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតដ៏ចម្រូងចម្រាស់ក្នុងឆ្នាំ១៩៩៧ ផងដែរ ដោយកាលនោះ Tyson បានខាំត្រចៀករបស់ Holyfield។

Tyson ដែលមានរហស្សនាមថា Iron Mike បានបញ្ចេញវីដេអូហ្វឹកហាត់ជាច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលនាំឲ្យមានការរំពឹងទុកថា រូបគេអាចនឹងវិលទៅកាន់សង្វៀនប្រកួតវិញ ស្របពេលដែល Holyfield បានប្រកាសពីការវិលទៅប្រកួតវិញដើម្បីសប្បុរសធម៌ នៅលើបណ្តាញ Instagram របស់គេ កាលពីដើមខែនេះ។

Holyfield បានប្រាប់ទូរទស្សន៍ BBC ថា៖ «ប្រសិនបើខ្ញុំជាអ្នកស្នើដល់រូបគេ វាហាក់ដូចជាខ្ញុំកំពុងតែធ្វើបាប ដោយនិយាយថាខ្ញុំចង់ប្រកួតជាមួយនឹងអ្នកដែលខ្ញុំបានផ្តួល២លើក។ ខ្ញុំមិនដាក់សម្ពាធលើខ្ញុំថា «អ្នកគ្រាន់តែចង់វាយជាមួយនឹង Mike ដោយសារតែអ្នកដឹងថា អ្នកអាចផ្តួលរូបគេឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia