Rio Ferdinand បានអំពាវនាវដល់អតីតក្លិប Manchester United ឲ្យ នាំយកកីឡាករ៣រូបមករួមក្រុម ដែលក្នុងនោះមានដូចជា៖ ១.ខ្សែបម្រើស្លាប Jadon Sanchor របស់ក្រុមDortmund, ២.ខ្សែការពារកណ្តាល Kalidou Koulibaly របស់ក្រុម Napoli និងខ្សែបម្រើ Sau¬¬l Niguez របស់ក្រុមAt.Madrid មកកាន់ទឹកដី Old Trafford មុនរដូវកាលថ្មី ២០២០-២០២១ ចាប់ផ្តើម។

ទោះបីទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារការរាតត្បាតនៃមេរោគកូវីត-១៩ ក៏ដោយ ប៉ុន្តែម្ចាស់ជើងឯកអង់គ្លេស១៣សម័យមានទំនាក់ទំនងក្នុងការចុះហត្ថលេខានាំយកកីឡាករល្បីៗដែលក្នុងនោះក៏មានឈ្មោះ ពួគេទាំងបីមករួមក្រុមដូចគ្នា។

អតីតខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេស Ferdinand ជឿជាក់ថាកីឡាករទាំងបីនាក់នេះនឹងជួយធ្វើឱ្យ អតីតក្លឹបក្លាយជាគូប្រជែងមួយនៅកំពូលតារាងម្តងទៀត ខណៈពេលបច្ចុប្បន្នបិសាចក្រហមមានគម្លាត ៣៧ ពិន្ទុ ក្រុមកំពូលតារាង Liverpool៕

អត្ថបទ៖ Polin
ប្រភព៖ sportsmole