ក្លិប Paris Saint-Germain បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Mauro Icardi ពីក្លិប AC Milan ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ក្រោយពីបានប្រើប្រាស់ជម្រើសទិញយកខ្សែប្រយុទ្ធខ្ចីជើងរូបនេះ ជាអចិន្ត្រៃយ៍។

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២។ Icardi បានចូលរួមជាមួយនឹងក្លិប PSG កាលពីដើមរដូវកាលនេះ និងបានបង្កើតឲ្យមានការចាប់អារម្មណ៍តាមរយៈការស៊ុតបាល់បញ្ចូលទី២០គ្រាប់ពីការប្រកួត៣១លើក នៅមុនពេលយុទ្ធនាការ Ligue 1 ត្រូវបាផ្អាក ហើយក្លិបរបស់គេបានឈ្នះពានលីកនេះ ដោយសារតែវីរូសកូរ៉ូណា។

ក្លិបរបស់បារាំងមួយនេះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Paris Saint-Germain ពិតជាមានក្តីសោមនស្សរីករាយណាស់ក្នុងការប្រកាសពីការចុះហត្ថលេខាជាមួយនឹង Mauro Icardi ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ ក្រោយពីខ្សែប្រយុទ្ធរូបនេះ លេងជាកីឡាករកម្ចីពីក្លិប Inter Milan អំឡុងរដូវកាលឆ្នាំ២០១៩-២០២០»។

Icardi ដែលបង្ហាញខ្លួនជាអន្តរជាតិ៨លើកសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែ ក៏មានលិខិតឆ្លងដែនសញ្ជាតិអ៊ីតាលីដែរនោះ បានចុះហត្ថលេខាលើកុងត្រារយៈពេល៤ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

បើយោងទៅតាមបណ្តាញសារព័ត៌មានកីឡារបស់បារាំង និងអ៊ីតាលី ដោយសារតែស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន តម្លៃខ្លួននៃការផ្ទេរនេះ មានចំនួនតិចជាង៦០លានអឺរ៉ូ (ស្មើនឹង៦៦លានដុល្លារអាមេរិក) ពោលគឺតិចជាង៧០លានអឺរ៉ូ ដែលត្រូវបានស្នើសុំកាលពីដំបូង៕

ប្រភពព័ត៌មាន៖ Channel News Asia