កីឡាកររបស់ក្លិប Liverpool បានបង្ហាញពីសាមគ្គីភាពរបស់ខ្លួន ជាមួយនឹងចន្លា Black Lives Matter (បញ្ហាជីវិតរបស់ក្រុមស្បែកខ្មៅ) ក្រោយពីការស្លាប់របស់លោក George Floyd នៅលើទឹកដីសហរដ្ឋអាមេរិក តាមរយៈការលត់ជង្គង់ ជុំវិញរង្វង់មូលនៅកីឡដ្ឋាន Anfield កាលពីថ្ងៃចន្ទ។

តារាឆ្នើមៗរបស់ក្រុមហង្សក្រហម រួមមាន Virgil van Dijk និង Trent Alexander-Arnold បានបង្ហោះរូបដូចគ្នានៅលើបណ្តាញសង្គម Twitter ដោយបានសរសេរពាក្យភ្ជាប់ជាមួយថា «សាមគ្គីភាពពិតជារឹងមាំ» រួមជាមួយនឹងពាក្យ #BlackLivesMatter ផងដែរ។

ក្រោយពីការបង្កើតឲ្យមានភាពល្បីល្បាញ ដោយសារតែការលត់ជង្គង់របស់ Colin Kaepernick អតីតកីឡាកររបស់ក្របខ័ណ្ឌបាល់ឱប NFL អំឡុងពេលនៃការច្រៀងចម្រៀងជាតិមុនពេលការប្រកួត ការលត់ជង្គង់បានក្លាយជានិមិត្តសញ្ញាមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងដែលគ្មានយុត្តិធម៌។

ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លិប Manchester United បានបញ្ជាក់ថា រូបគេបារម្ភខ្លាច សង្គម កាន់តែមានការបែងចែកជាងពីមុនទៅទៀត នៅក្នុងអំពើហិង្សានេះ ក្រោយពីការសម្លាប់របស់លោក Floyd នៅទីក្រុង Minneapolis។

លោក Floyd បានសម្លាប់កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រោយពីមន្ត្រីប៉ូលិសស្បែកសម្នាក់ បានចងជើងរបស់គេព័ទ្ធទៅក្រោយដល់ករបស់បុរសរងគ្រោះរូបនេះ អស់រយៈពេលជាច្រើននាទី៕

ប្រភពព័ត៌មាន៖ Channel News Asia