កិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមរដូវកាលឡើវិញរបស់ក្របខ័ណ្ឌ Premier League កាលពីពេលថ្មីៗនេះ បានទទួលនូវការជឿជាក់ដ៏ធំមួយ កាលពីថ្ងៃពុធ ខណៈដែលមានការប្រកាសថា មនុស្សមិនត្រូវបានគេប្រាប់ឈ្មោះម្នាក់នៅក្លិប Tottenham គឺជាករណីវិជ្ជមានតែមួយ ក្នុងចំណោមការតេស្តលើមនុស្សចំនួន១.១៩៧នាក់ កាលពីពេលថ្មីៗនេះ ដើម្បីរកវីរុសកូរ៉ូណា។

ក្លិប Tottenham បានប្រកាសថា បុគ្គលដែលបានតេស្តឃើញលទ្ធផលវិជ្ជមានរូបនោះ គឺជាសមាជិករបស់ខ្លួន ប៉ុន្តែ មិនបានបញ្ជាក់ថា រូបគេជាកីឡាករ ឬជាសមាជិកបុគ្គលិកឡើយ។ ករណីឆ្លងវីរុសរូបនោះបច្ចុប្បន្ន ត្រូវតែនៅដាច់ដោយឡែកពីគេក្នុងរយៈពេល៧ថ្ងៃ។

ក្លិប Tottenham បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងត្រូវបានប្រាប់ដំណឹងដោយក្របខ័ណ្ឌ Premier League ថា យើងមានករណីតេស្តវិជ្ជមានសម្រាប់វីរុសកូវីដ-១៩ ចំនួន១ករណី ក្រោយពីការធ្វើតេស្តកាលពីពេលថ្មីៗនេះ នៅឯមជ្ឈមណ្ឌលហ្វឹកហាត់។ ផ្អែកទៅតាមការរក្សាការសម្ងាត់ផ្នែកសុខាភិបាល ឈ្មោះរបស់ករណីឆ្លងរូបនេះ នឹងមិនត្រូវបង្ហាញឲ្យដឹងឡើយ»។

ក្លិបដដែលបានបន្ថែមទៀតថា៖ «បច្ចុប្បន្ន រូបគេស្ថិតក្នុងស្ថានភាពធម្មតា និងនឹងត្រូវនៅដាច់ដោយឡែកសម្រាប់រយៈពេល៧ថ្ងៃ ស្របតាមវិធីសាររបស់ក្របខ័ណ្ឌ Premier League នៅមុនពេលទទួលការធ្វើតេស្តបន្ថែមទៀត»៕

ប្រភពព័ត៌មាន៖ Channel News Asia