លោក Tony Dunne ជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសដែលធ្លាប់បានជួយក្លឹបបិសាចក្រហម Man.Utd ឈ្នះពានលីកកំពូលទ្វីបអឺរ៉ុប European Cup ឆ្នាំ១៩៦៨ រឺសម័យនេះត្រូវបានស្គាល់ក្នុងនាមឈ្មោះថ្មីថាក្របខណ្ឌ Champion League បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ។

អតីតកីឡាករខ្សែការពារស្លាបឆ្វេង Dunne គឺជាផ្នែកមួយនៃក្រុមបិសាចក្រហមដែលបានលើកពានរង្វាន់នេះជាលើកដំបូងបន្ទាប់ពីបានយកឈ្នះ Benfica ៤-១ នៅឯកីឡដ្ឋាន Wembley ចក្រភពអង់គ្លេសនាពេលនោះ។

កីឡាករជម្រើសជាតិសាធារណរដ្ឋអៀរឡង់បានចំណាយពេល ១៣ ឆ្នាំនៅឯកីឡាដ្ឋាន Old Trafford បន្ទាប់ពីត្រូវបានអតីតគ្រូបង្វឹកលោក Sir Matt Busby ចុះហត្ថលេខាក្នុងតម្លៃខ្លួន ៥០០០ ផោនក្នុងឆ្នាំ ១៩៦០ ក៏ធ្លាប់ឈ្នះពាន First Division (Premier Leagueជំនាន់នោះ)ចំនួន ២ និង FA Cup ១លើកក្រោយបង្ហាញខ្លួន លេងអោយក្រុមបាន ៥៣៥ប្រកួត៕

អត្ថបទ៖ Polin