ក្លិបនៅក្របខ័ណ្ឌ Premier League បានខាតបង់ប្រាក់រួមគ្នារហូតដល់ទៅ៦០០លានផោន (ស្មើនឹង៧៦៣លានដុល្លារអាមេរិក) ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ ពោលគឺមុនពេលការធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។

នេះបើយោងទៅតាមរបាយការណ៍មួយ កាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន Vysyble ដែលមានជំនាញផ្នែកវិភាគទៅលើហិរញ្ញវត្ថុកីឡាបាល់ទាត់ បង្ហាញថា ក្លិបទាំង២០ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បានខាតបង់ប្រាក់រួមគ្នាដ៏ច្រើនសន្ធឹកសន្ធាប់ បើទោះបីទទួលប្រាក់ចំណេញដល់ទៅ៥,១៥ពាន់លានផោន (ស្មើនឹង៦,៦ពានលានដុល្លារអាមេរិក) ក៏ដោយ។

ផលប៉ះពាល់ហិរញ្ញវត្ថុដោយសារតែវីរុសកូវីដ-១៩ នឹងបង្ករឲ្យមានវិត្ថិកាន់តែធំបន្ថែមទៀត ក្នុងក្របខ័ណ្ឌ Premier League បើទោះបីរដូវកាលបច្ចុប្បន្ននេះ ផែនការក្នុងរៀបចំឡើងនៅកីឡដ្ឋានដែឡគ្មានអ្នកទស្សនា កំពុងដំណើរការយ៉ាងរលូនក៏ដោយ។

ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League ប្រឈមមុខនឹងការបង់សងទៅឲ្យក្រុមហ៊ុនផ្សាយផ្ទាល់ក្នុងទឹកប្រាក់៣៣០លានផោន ដោយសារតែការប្រកួតនានា មិនត្រូវបានបំពេញតាមការគ្រោងទុក។

ទឹកប្រាក់ចំនួន១២៦លានផោនផ្សេងទៀត ក៏ត្រូវបានប៉ាន់ប្រមាណថា នឹងខាតបង់ក្នុងប្រាក់ចំណូលផងដែរ ដោយសារតែមិនមានអ្នកចូលទៅទស្សនាដោយផ្ទាល់។ លោក Roger Bell ប្រធានក្រុមហ៊ុន Vysyble បានឲ្យដឹងថា៖ «វីរុសកូវីដ-១៩ មិនមែនជាមូលដ្ឋាននៃវិបត្តិហិរញ្ញវត្ថុរបស់កីឡាបាល់ទាត់ឡើយ។ វាផ្អែកទៅលើទិន្នន័យរបស់យើ ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ និងការកំណត់រកយ៉ាងត្រឹមត្រូវទៅលើបញ្ហារយៈពេលវែង»៕

ប្រភពព័ត៌មាន៖ Channel News Asia