ថ្ងៃទី11 ខែមិថុនា៖ ការវិភាគការប្រកួតពានអាល្លឺម៉ង់ DFB Cup ៖

– Bayern Munich Vs Eintracht Frankfurt ម៉ោង 1:45 ទៀបភ្លឺ

ក្រុមកំពុងឡើងទម្រង់លេង Bayern Munich នឹងឈានទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន DFB Cup នៅរាត្រីនេះ ក្រោយពីបានយកឈ្នះលើក្រុម Bayer Leverkusen ក្នុងលទ្ធផល ៤-២ កាលពីចុងសប្តាហ៍ថ្មីៗនេះ ខណៈដែលពួកគេមិនស្គាល់ចាញ់សោះពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះទាំង៥លើក ក្នុងនោះពួកគេបានរបូតគ្រាប់បាល់តែ១ប្រកួតគត់។

ក្រុម Bayern Munich ក៏មិនស្គាល់ចាញ់សោះផងដែរពីការប្រកួតលើទឹកដីខ្លួនឯង៥លើកចុងក្រោយរបស់ពួកគេ។ ដោយឡែក ក្រុម Eintracht Frankfurt ទើបតែចាញ់ក្រុម Mainz ក្នុងលទ្ធផល ២-០ ខណៈដែលពួកគេបានរងបរាជ័យ២លើក ស្មើ១លើក និងឈ្នះ២លើកពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូ និងរបូតគ្រាប់បាល់វិញ៤ប្រកួតដូចគ្នា។

ក្រុម Eintracht Frankfurt បានរងបរាជ័យ និងឈ្នះ២លើកដូចគ្នាពីការប្រកួតក្រៅដី៥លើកចុងក្រោយរបស់ពួកគេ។ សម្រាប់ការជួបគ្នា៥លើកចុងក្រោយរវាងក្រុមទាំង២ ក្រុម Bayern Munich ធ្វើបានល្អប្រសើរជាងតាមរយៈការយកឈ្នះ២លើក ស្មើ២លើក និងចាញ់១លើក ហេតុនេះ ស្របពេលក្រុម Bayern Munich មានកម្រិតលេងមុតស្រួចជាង ជាពិសេសខ្លាំងពេលប្រកួតលើទឹកដីខ្លួនឯង ជាការរំពឹងទុក ក្រុមម្ចាស់ផ្ទះគួរតែធ្វើបានល្អពីការប្រកួតនេះ៕

– អនុសាសន៍៖ សូមជ្រើសរើសយកក្រុម Bayern Munich

– Arda Vs Ludogorets ម៉ោង 10:45 យប់

ក្រុម Arda នឹងឈានទៅកាន់ការប្រកួតនៅរាត្រីនេះ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Dunav Ruse កាលពីសប្តាហ៍មុន ខណៈដែលពួកគេមិនស្គាល់ឈ្នះសោះពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ដោយស្មើ២លើក និងចាញ់៣លើកពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូ២ប្រកួត និងរបូតគ្រាប់បាល់វិញ៤ប្រកួត។

ក្រុម Arda បច្ចុប្បន្នកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ ដោយមាន៣០ពិន្ទុ ពីការប្រកួត២៤លើកនៃក្របខ័ណ្ឌប៊ុលហ្គារី Parva Liga នៅរដូវកាលមកទល់ពេលនេះ ហើយពួកគេបានរងបរាជ័យ១លើកពីការប្រកួតលើទឹកដីខ្លួនឯង៥លើកចុងក្រោយរបស់ពួកគេ។

ដោយឡែក ក្រុម Ludogorets ទើបតែបានយកឈ្នះលើក្រុម Levski Sofia ក្នុងលទ្ធផល ១-០ ខណៈដែលពួកគេបានរងបរាជ័យ១លើក ស្មើ១លើក និងឈ្នះ៣លើកពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូ៣ប្រកួត និងរបូតគ្រាប់បាល់វិញ២ប្រកួត។ ក្រុម Ludogorets កំពុងតែនាំមុខលើកំពូលតារាង ដោយមាន៥៨ពិន្ទុ ហើយពួកគេបានរងបរាជ័យ២លើក និងឈ្នះ១លើកពីការប្រកួតក្រៅដី៥លើកចុងក្រោយរបស់ពួកគេ។

សម្រាប់ការជួបគ្នាតែ១លើករវាងក្រុមទាំង២ ក្រុម Ludogorets ធ្វើបានល្អប្រសើរជាងតាមរយៈការយកឈ្នះ ២-០ ហេតុនេះ ជាមួយនឹងការមានកម្រិតលេងល្អជាង និងខ្លាំងជាង ជាការរំពឹងទុក ក្រុមភ្ញៀវគួរតែធ្វើបានល្អពីការប្រកួតនេះ៕

– អនុសាសន៍៖ សូមជ្រើសរើសយកក្រុម Ludogorets

អត្ថបទ៖ Pheng