ទីបំផុតខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានវិលត្រលប់មកកន្លែងហ្វឹកហាត់នៅទីលាន Cobham របស់ក្លឹបបន្ទាប់ពីរូបគេបង្ហាញពីការព្រួយបារម្ភសុវត្ថិភាពផ្ទាល់ខ្លួន និង បានហ្វឹកហាត់នៅផ្ទះតែម្នាក់ឆ្ងាយពីមិត្តភក្រ្ត ក្នុងកំឡុងពេលមេរោគកូវីត-១៩ បានវាយលុកប្រទេសស្ទើរទូទាំងទ្វីបអឺរ៉ុបរួចមក។

អ្នកចាត់ការទូទៅលោក Frank Lampard និងសមាជិកហ្វឹកហាត់សម្រាប់ក្រុមជម្រើសដំបូងទាំងអស់បានគាំទ្រការសម្រេចចិត្តរបស់មិត្តរួមក្រុមសមាជិកជ័យលាភី World Cup ២០១៨រូបនេះ ក្នុងគោលបំណងចូលរួមហ្វឹកហាត់បង្កើនកាយសម្បទាអោយបានរឹងមាំមុនពេលលីកកំពូលអង់គ្លេស និង ចាប់ផ្តើមនៅចុងសប្តាហ៏នេះឡើងវិញនោះ។

ទោះយ៉ាងណា Kante បានហ្វឹកហាត់ឆ្ងាយពីកីឡាករផ្សេងទៀត មុនពេល ១២ ថ្ងៃដែល Chelsea ត្រូវទៅសួរសុខទុក្ខម្ចាស់ផ្ទះ Aston Villa នាថ្ងៃទី២១ មិថុនា ២០២០ដែលនោះគឺជាការផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អតីតខ្សែបម្រើក្រុម Leicester City រូបនេះ Kante បង្កើនសមត្ថភាពហ្វឹកហាត់ដើម្បីបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹក Frank Lampard ឡើងវិញ៕

អត្ថបទ៖ Polin
ប្រភព៖ sportsmole