រដូវកាលកីឡាបាល់ទាត់អ៊ីតាលី វិលត្រឡប់ទៅប្រកួតវិញ ក្រោយពីការផ្អាករយៈពេល៣ខែ ដោយសារតែការរាតត្បាតជាសកលរបស់វីរុសកូវីដ-១៩ នៅថ្ងៃសុក្រនេះ នៅពេលដែលក្រុម Juventus ដែលកំពុងតែប្រជែងដណ្តើមពានលីក Italian Cup និងពាន Champions League នោះ ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម AC Milan ក្នុងការប្រកួតដណ្តើមពាន Coppa Italia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ។

ការប្រកួតនេះ ដែលនឹងត្រូវលេងនៅកីឡដ្ឋានដែលគ្មានអ្នកទស្សនៅ Allianz គួរតែបានលេងនៅថ្ងៃទី៤ ខែមីនា ប៉ុន្តែ ត្រូវបានពន្យារពេល ដោយរដ្ឋាភិបាលនៅទីក្រុង Turin ក្នុងរយៈពេល២៤ម៉ោងមុន ខណៈដែលវីរុសកូរ៉ូណា បានចាប់ផ្តើមរាតត្បាតខ្លាំង។ រដូវកាលនេះ ត្រូវបានផ្អាកជាមួយគ្នាតែម្តង ក្នុងរយៈពេល១សប្តាហ៍ក្រោយមក។

Juventus គឺជាក្រុមដែលត្រូវបានរំពឹងទុកថា មានក្តីសង្ឃឹមច្រើនក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃពុធ សប្តាហ៍ក្រោយ បន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជើងទី១ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប៉ុន្តែ លោកគ្រូបង្វឹក បានបញ្ជាក់ថា ក្រុមរបស់លោកបានស្ថិតក្នុងភាពមិនច្បាស់ ក្រោយពីសម្រាកពីការប្រកួតអស់រយៈពេលដ៏យូរ។

មុននឹងបន្ថែមថា ការផ្អាករដូវកាល គឺមានភាពខុសគ្នាទាំងស្រុងនឹងការបិទរដូវកាលនោះ លោ Sarri បានឲ្យដឹងថា៖ «មិនមានបុគ្គលិកណាម្នាក់នៅពេលនេះ ដឹងពីកន្លែងដែលត្រៀមខ្លួនឡើយ ដោយសារតែយើងទើបតែរួចផុតពីការផ្អាកដែលមិនធ្លាប់មានពីមុនមក»

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia