Edinson Cavani និង Thiago Silva នឹងចាកចេញពីក្លឹបជើងឯកបារាំង Paris St-Germain នៅរដូវក្តៅនេះបន្ទាប់ពីការបញ្ចប់យុទ្ធនាការប្រកួតក្របខ័ណ្ឌលីកកំពូលទ្វីបអឺរ៉ុប Champions League នៅខែសីហាខាងមុខនេះ។

ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិអ៊ុយរ៉ាហ្គាយ Cavani វ័យ ៣៣ ឆ្នាំបានបង្កើតកំនត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតអោយ PSG ដោយរកបាន ២០០ គ្រាប់សម្រាប់ក្លឹបខណខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Silva មានវ័យ៣៥ ឆ្នាំក៏ត្រូវចាកចេញក្នុងនាមជាប្រធានក្រុមផងដែរ។

ទាក់ទងនិងការចាកចេញនេះ នាយកប្រតិបត្តិផ្នែកកីឡាប្រចាំក្លឹបលោក Leonardo បានប្រាប់គេហទំព័របារាំង Le Journal du Dimanche ថា: វាជាការសម្រេចចិត្តដ៏លំបាកមួយក្នុងការសំរេចចិត្តពួកគេជាកីឡាករដែលធ្វើឱ្យមានប្រវត្តិរបស់ក្លិប។

កិច្ចសន្យារបស់កីឡាករទាំងពីរនឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ខណៈ ក្របខ័ណ្ឌ Ligue ១ ត្រូវបានលុបចោលនៅខែមេសាប៉ុន្តែក្របខ័ណ្ឌ Champions League គ្រោងនឹងបញ្ចប់នៅខែសីហា។ PSG ចាប់ផ្តើមការហ្វឹកហាត់ឡើងវិញនៅថ្ងៃទី ២២ ខែមិថុនានិងបានឆ្លងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ នេះ បន្ទាប់ពីផ្តួលក្រុម Borussia Dortmund កាលពីខែមីនាមុនពេលព្រឹត្តការណ៏បាល់ទាត់ត្រូវបានផ្អាកដោយសាមេរោគកូវីត-១៩៕

អត្ថបទ៖ Polin