Arsenal បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពលំបាកជាង Chelsea ស្របពេលអ្នកចាត់ការ Mikel Arteta កំពុងតែជំនះការលំបាកក្នុងការដឹកនាំក្រុម Arsenal ច្រើនជាងគ្រូបង្វឹក Frank Lampard យោងតាមការអះអាងរបស់អតីតខ្សែបម្រើដែលធ្លាប់លេងអោយក្លឹបទាំងពីរ បច្ចុប្បន្នលេងអោយក្លឹប Lyon កីឡាករCesc Fabregas បានអះអាងយ៉ាងដូច្នេះ ។
បើទោះបីជាមានការយល់ឃើញដូច្នេះក្តី សម្រាប់ Arteta បន្ទាប់ពី ទទួលតួនាទី ដឹកនាំក្លឹបជំនួសអតីតគ្រូបង្វឹក Unai Emery កាលពីខែធ្នូឆ្នាំកន្លងទៅ បុរសសញ្ជាតិអេស្បាញវ័យ ៣៨ ឆ្នាំរូបនេះបានបំពេញតួនាទីបានល្អ ក្រោយនាំយកបទពិសោធន៏រយៈពេល ៣ ឆ្នាំក្នុងនាមជំនួយការផ្ទាល់គ្រូបង្វឹក Pep Guardiola ជាមួយក្លិប Manchester City សម្រាប់ បីខែដំបូងArteta ដឹកនាំ Arsenal មិនទាន់ចាញ់នោះទេ មុនពេលលីក កំពូល ត្រូវ បានផ្អាក បណ្តោះអាសន្ននៅខែមីនាដោយសារមេរោគកូវីត-១៩។
Arsenal នឹងត្រូវជួបប្រកួតជាមួយMan. City នៅថ្ងៃពុធ នេះខណៈ Chelsea នឹងត្រូវជួបប្រកួតនៅ៤ថ្ងៃបន្ទាប់ ជា មួយAston Villa ស្របពេលក្រុមរបស់លោកLampard កំពុងឈរនៅចំណាត់ថ្នាក់លេខ៤និងមានគម្លាត ៨ ពិន្ទុនាំមុខក្រុម Arsenal ខណៈការប្រកួតនៅសល់ ៩ សប្តាហ៏ទៀត និង បញ្ចប់រដូវកាល ។
ប្រភព៖ goal.com