លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានសារភាពថាបញ្ហាហិរញ្ញវត្ថុ អាចនិងបង្ខំចិត្តឱ្យពួកគេសម្រេចចិត្តអោយខ្សែការពារកណ្តាល David Luiz ចាកចេញពីក្លឹប នៅពេលកិច្ចសន្យារបស់រូបគេនិងបញ្ចប់នៅចុងខែមិថុនានេះ ។

ខ្សែការពារអន្តរជាតិប្រេស៊ីល វ័យ ៣៣ឆ្នាំ បានអង្គុយជាកៅអីបម្រុងអំឡុងពេល Arsenal បរាជ័យក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Manchester City កាលពីថ្ងៃពុធខណៈក្របខ័ណ្ឌ Premier League បានវិលត្រឡប់មកបន្តការប្រកួតវវិញបន្ទាប់ពីពន្យាយពេលជាង៣ខែដោយសារការរីករាលដាល នៃមេរោគកូវីត-១៩។

ទោះបីចូលលេងក្នុងនាមកីឡាករបម្រុងតែ Luiz បានបង្កើតកំហុស២ដងធ្វើអោយ Raheem Sterling រកបានគ្រាប់បាល់បើកឆាក មុនពេលត្រូវបានបណ្តេញក្រោយ ២៥ នាទីបន្ទាប់ពីធ្វើអោយ Riyad Mahrez ដួល ហើយ Kevin De Bruyne ទទួលបានការទាត់បាល់ពិន័យពិន័យ។

អតីតខ្សែការពារក្រុមតោខៀវរូបនេះបានផ្ទេរទៅកាន់ក្លឹបរួមទីក្រុង ឡុងដ៍កាលពីដើមរដូវកាល២០១៩-២០២០នេះប៉ុន្តែក្លិបមានពេលរហូតដល់ថ្ងៃអង្គារដើម្បីបន្តកុងត្រារយៈពេលមួយឆ្នាំជាមួយរូបគេអោយបន្តស្នាក់នៅកីឡាដ្ឋាន Emirates បន្តទៀត៕

អត្ថបទ៖ Polin