(រ៉ូម)៖ នាង Elma Aveiro ដែលត្រូវជាប្អូនស្រីរបស់កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើការរិះគន់ចំៗ ក៏ដូចជាមិនពីទម្រង់នៃក្លិបសេះបង្កង់ Juventus ដែលបានកំពុងស្ថិតក្រោមការបង្វឹករបស់លោក Maurizio Sarri ដែលមិនអាចយកឈ្នះក្រុម Napoli ដើម្បីគ្រងជើងឯកពាន Coppa Italia ឆ្នាំនេះបាន។

នាង Aveiro ដែលមានវ័យ ៣៩ឆ្នាំបានសរសេរបង្ហោះនៅក្នុងគណនី Instagram ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Marca ថា៖ «តើអ្នកអាចធ្វើអ្វីបានទៀត។ ប្អូនប្រុសខ្ញុំមិនអាចធ្វើអព្ភូតហេតុ និងធ្វើអ្វីគ្រប់យ៉ាងបានដោយខ្លួនគាត់បានទេ។ ខ្ញុំមិនយល់ពីរបៀបដែលពួកគេបានលេងដូចនេះទេ»

គួរបញ្ជាក់ផងថា ការបរាជ័យ ៤-២ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាលពីរាត្រីថ្ងៃពុធក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Coppa Italia 2020 ក្រោមថ្វីជើងរបស់ក្រុមពពកស Napoli ជាការបរាជ័យលើកទី១ ក្នុងចំណោម ២ប្រកួតត្រឡប់មកវិញ ក្រោយ Covid-19 ជាមួយនឹងការលេងស្មើ ០-០ ក្នុងទឹកដីពេលប្រកួតជើងទី២ ពេលប៉ះ AC Milan ដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រពានទី២ អ៉ីតាលីខាងលើ។

តែយ៉ាងណា លោក Sarri នៅមានពាន ២ទៀតដែលត្រូវដឹកនាំ Juventus ដណ្តើមក្នុងរដូវកាលនេះរួមមានពាន Serie A ដែលកំពុងនាំមុខកំពូលតារាង ១ពិន្ទុពីក្រុម Lazio និងពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ដែលត្រូវប្រកួតជើងទី២ ទល់នឹងក្រុមបារាំង Lyon ផងដែរ៕