ខ្សែប្រយុទ្ធ Neymar ត្រូវបានតុលាការប្រទេសអេស្ប៉ាញ សម្រេចជាផ្លូវការក្នុងថ្ងៃនេះ ដោយឲ្យចាញ់ក្ដីក្លឹប Barcelona ទាក់ទងនឹងរឿងប្រាក់រង្វាន់ ដែលកីឡាកររូបនេះទាមទារ មុនចេញទៅក្លឹប Paris Saint Germain នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានតុលាការ តម្រូវបង់ប្រាក់ជាង ៧.៥លានដុល្លារទៅកាន់ក្លឹបខាងលើ ដើម្បីបញ្ចប់រឿងក្ដី។
ម្យ៉ាងវិញទៀត តុលាការក៏បានសម្រេចច្រានចោលសំណើរបស់ Neymar ក្នុងការទាមទារប្រាក់រង្វាន់ជាង ៤៩លានដុល្លារពីក្លឹប Barcelona ផងដែរ៕ sabay