លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធ Leroy Sane នឹងចាកចេញពីក្លឹបលោកនៅរដូវកាលក្ដៅខាងមុខនេះ ប្រសិនបើត្រូវថ្លៃគ្នា។
លោក Pep និយាយថា៖” Sane បានធ្វើការបដិសេធ នឹងការធ្វើកុងត្រាបន្ត ជាមួយក្លឹបយើងរហូតមក។ ម្នាក់ៗសុទ្ធតែដឹងហើយ។ នៅពេលចុងរដូវកាលម្ដងៗបើក្លឹប ទាំងសងខាងឯកភាពត្រូវតម្លៃគ្នានោះ គេនឹងចាកចេញភ្លាម។ តែបើអត់ទេគេនឹងនៅបន្តរហូតចប់កុងត្រា។”
អ្នកចាត់ការរូបនេះបានបន្ត៖” យ៉ាងណាមិញ ក្លឹបយើងបានផ្ដល់ឲ្យ ២ ទៅ ៣ដងរួចមកហើយ តែគេមិនបដិសេធទាំងអស់។”
គួរបញ្ជាក់ផងដែរថា Sane នឹងដាច់កុងត្រាជាមួយក្លឹប Man City នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ដោយពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា គេអាចនឹងទៅ Bayern Munich នៅថ្ងៃខាងមុខនេះ៕
Sabay