កីឡាករក្នុងក្របខ័ណ្ឌ Premier League ទាំងអស់ត្រូវធ្វើការលត់ជង្គង់មុនពេលចាប់ផ្ដើមការប្រកួតដើម្បីបង្ហាញការគាំទ្រដល់ចលនា Black Lives Matter។
យ៉ាងណាក្ដី ខ្សែបម្រើប្រយុទ្ធរបស់ Liverpool កីឡាករ Sadio Mane បានភ្លេចលត់ជង្គង់អំឡុងពេលការប្រកួត Merseyside Derby ទល់នឹងក្រុម Everton នៅកីឡដ្ឋាន Goodison Park យប់មិញ។
ពេលដែលអាជ្ញាកណ្ដាលលោក Mike Dean ផ្លុំកញ្ចែ កីឡាករទាំង២១នាក់លើទីលានបានលតជង្គង់ទាំងអស់គ្នា ប៉ុន្តែ Mane បែរជាភ្លេចខ្លួនម្នាក់ឯង រត់សំដៅទៅខាងរបស់ Everton។ តែមិនយូរ កីឡាសញ្ជាតិសេណេហ្គាល់បានរត់ត្រលប់ក្រោយដឹងពីកំហុស និងធ្វើកាយវិការតាមដូចកីឡាដទៃ។
បន្ថែមក្នុងការលត់ជង្គង់មុនពេលប្រកួត កីឡាករ Premier League ទាំងអស់ត្រូវពាក់អាវដែលមានពាក្យ Black Lives Matter នៅខាងក្រោយខ្នង។ ក្នុងនោះក៏មានឡូហ្គោនៅលើដៃអាវដើម្បីបង្ហាញការគាំទ្រដល់ចលនានេះ៕
Sabay