Romelu Lukaku រកបានគ្រាប់បាល់ទី ១៨ របស់ខ្លួនក្នុងរដូវកាលនេះខណៈ Inter Milan បានបន្តការប្រកួតនៅក្របខណ្ឌ Serie A ជាមួយនឹងជ័យជម្នះ ២ទល់និង១ លើក្រុម Sampdoria កាលពីថ្ងៃអាទិត្យ ។

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man. Utd សញ្ជាតិបែលហ្សិករូបនេះបានស៊ុតបាល់បញ្ចូលទី ក្រោយការបញ្ចូនយ៉ាងល្អពីសំណាក់អតីតខ្សែបម្រើ Tottenham កីឡាករ Cristian Eriksen យ៉ាងល្អជាមួយកាយវិការ អបអរដោយការលុតជង្គង់ដើម្បីគាំទ្រដល់ចលនាការអារការរើសអើសពូជសាសន៏( Black Lives Matter) ។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lautaro Martinez បានបន្តជួយអោយក្រុមម្ចាស់ផ្ទះនាំមុខ ២-០ នៅនាទី ទី៣៣ មុនបញ្ចប់តង់ទី១។ ទោះយ៉ាងនេះក្តីកីឡាករក្រុមភ្ញៀវ Morten Thorsby បានព្យាយាមវាយបំបែកពងមាន់ វិញក្រោយរក១គ្រាប់វាយបកតាមក្រោយនៅនាទីទី៥២ចូលដង់ការប្រកួតតង់ទី២។

ជ័យជម្នះមានន័យថាក្រុម Inter ឈរនៅលេខ ៣ មាន ៥៧ ពិន្ទុឈរនៅពីក្រោយក្រុម Juventus ចំនួន ៦ ពិន្ទុ ខណៈក្របខ័ណ្ឌលីកកំពូលអ៊ីតាលី Serie A បានវិលត្រឡប់មកវិញនៅសប្តាហ៍នេះបន្ទាប់ពីត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី ៩ ខែមីនា ដោយសារការរីករាលដាលនៃមេរោគកូវីត-១៩៕

អត្ថបទ៖ Polin