បរទេស៖ ខ្សែ​ប្រយុទ្ធ Romelu Lukaku  បាន​វិល​ទៅកាន់​ក្លិប Inter Milan កាលពីថ្ងៃពុធ ក្រោយពី​បាន​បំពេញ​ការ​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញមួយ​រដូវកាល ពីក្លិប Chelsea ក្នុង​រយៈពេល​ត្រឹម​តែ​១​ឆ្នាំ ក្រោយពី​ការផ្ទេរ​ក្នុង​តម្លៃខ្លួន​ដ៏ខ្ពស់​របស់គេ​ពីអ៊ីតាលី ទៅកាន់ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយនេះ​។

Chelsea's Romelu Lukaku willing to lower salary to secure Inter return

តា​រាឆ្នើម​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ នឹង​ត្រូវ​វិល​ទៅ​ជួប​អតីត​​អ្នក​គាំទ្រ​របស់​ខ្លួន​វិញ​នៅ​កីឡដ្ឋាន San Siro ក្រោយពី​ក្លិប Chelsea បាន​យល់​ព្រម​លើ​ការ​ផ្ទេរ​មួយ​នេះ ដែល​ត្រូវ​ឲ្យ Inter បង់​ប្រាក់​ចំនួន​៨​លាន​អឺ​រ៉ូ បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​ចំនួន​៣លានផោន​ទៀត​សម្រាប់​ការ​ខ្ចី​ជើង​នេះ​។ ក្លិប​មានមូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​មួយនេះ បាន​ចេញ​សេចក្តីប្រកាស​មួយ​ដើម្បី​បញ្ជាក់​ពីការ​​ផ្ទេរ​ក្នុង​រយៈពេល​​ពេញ​១​រដូវ​កាល​។

Lukaku is 'untouchable' for Prem sides, claims Inter chief

ការ​វិល​ត្រឡប់​របស់​គេ ត្រូវ​បាន​ធ្វើ​ឡើង​ជាផ្លូវ​ការ​ក្នុង​វី​ដេអូ​មួយ​ដែលត្រូវ​បាន​បង្ហោះ​នៅលើ​បណ្តញសង្គមរបស់ Inter ស្រប​​ពេល​ដែល​ Lukaku បាន​និយាយា​ថា «យើង​វិល​ត្រឡប់​មក​វិញ​ហើយ​អូន​សម្លាញ់​» ក្នុង​ពេល​និយា​ទៅកាន់​ប្រធាន​ក្លិប​លោក Steven Zhang​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ នឹង​ដឹកនាំ​តំបន់​ប្រយុទ្ធ​របស់ Inter ម្តង​ទៀត ខណៈ​ដែលពួកគេ​ព្យា​យាម​ដណ្តើម​ពាន Serie A ត្រឡប់​មក​វិញ ក្រោយពី​បាន​​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​មក​នៅ​ត្រឹម​៨,៥លានអឺ​រ៉ូ សម្រាប់​រដូវ​កាល​ខាង​មុខនេះ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia