បរទេស៖ ក្លិប Internazionale បាន​រៀប​ចំ​កិច្ច​ពិភាក្សា​នានា​ជាមួយនឹងក្លិប Chelsea ជុំ​វិញ​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Romelu Lukaku ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ស្រ​បពេល​ដែល​តារាឆ្នើម​រូបនេះ ទំនង​ដូច​ជា​ចង់​ចូលរួម​ជាមួយនឹង​អតីត​ក្លិប​របស់​​គេ​វិញ​។

ក្លិប Chelsea បាន​ប្រាប់ Lukaku កាលពីសប្តាហ៍​មុន​ថា ពួកគេ​បានត្រៀម​អនុ​ញ្ញាត​ឲ្យ​រូប​គេ​ចាក​ចេញ ហើយ​ឱកាស​ដែល​​កិច្ច​ព្រម​ព្រៀង​​នេះ អាច​ដំណើរ​ការ​បាន អាស្រ័យ​ទៅលើ​​ចំនួន​ទឹក​ប្រាក់​ដែល​ក្លិប Inter ចង់​ចំណាយ​លើ​​តម្លៃខ្លួ​ន​ខ្ចី​ជើង សម្រាប់កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ និង​អាស្រ័យ​ទៅ​លើ​ថា​ តើពួក​គេ​ត្រៀម​ចំណាយ​លើ​ប្រាក់​បៀរ​វត្សរ៍​រហូត​ដល់ទៅ​៣២,៥​ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍ ឬ​យ៉ាង​ណា​។ ក្លិប​របស់​អុីតាលីមួយនេះ មិន​​មាន​លទ្ធភាព​ទិញ​រូប​គេ​យក​ដាច់ឡើយ​។

Lukaku ដែល​បាន​ជួប​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស ក្រោយពី​ចូលរួម​ជា​មួយនឹង​ក្លិប Chelsea ក្នុង​តម្លៃខ្លួន​៩៧,៥លានផោន (ស្មើនឹង១១៩លានដុល្លារ​អាមេរិក) ដឹងយ៉ាង​ច្បាស់​ថា រូប​គេ​ត្រូវ​តែ​ទទួល​យក​ការ​កាត់​ប្រាក់ខែ ប្រសិន​បើ​ការ​ផ្ទេរ​នេះ ត្រូវ​បាន​ឈាន​ដល់​។ ក្លិប Chelsea ក៏​អាច​​នឹង​ចាំ​បាច់​ត្រូវ​តែ​ជួយចំណាយ​លើ​​ប្រាក់​ខែ​មួយផ្នែក​របស់​គេ​ផង​ដែរ​។ ក្លិប Chelsea ចង់​បាន​តម្លៃ​ខ្លួន​ពីការ​ខ្ចី​ជើង​ចំនួន​២០​លានផោន​ប៉ុន្តែ Inter ចង់​ចំណាយ​តិច​ជាង​នេះ ហើយ​តម្លៃ​ខ្លួន​នៃការ​ខ្ចី​ជើង​ក្នុង​ចន្លោះ​១០លាន ទៅ​១២លាន​អឺ​រ៉ូ គួរ​តែ​គ្រប់គ្រាន់​៕

 

ប្រភព​ព័ត៌មាន៖ The Guardian