បរទេស៖ គ្រូបង្វឹក Thomas Tuchel បានផ្តល់យោបល់ថាគាត់ និងក្លឹប Chelsea បានទទួលយកការសុំអភ័យទោសពីសំណាក់​ខ្សែប្រយុទ្ធ Romelu Lukaku ក្រោយការពិភាក្សាគ្នាកាលពីថ្ងៃច័ន្ទជុំវិញការលើកឡើងថារូបគេ មិនសប្បាយចិត្តនឹងជីវិត​ជា​មួយវិធី​នៃការដឹកនាំនៅទឹកដី Stamford Bridge និងកំពុងសម្លឹងឪកាសវិលត្រលប់ទៅកាន់ក្លឹប Inter Milan វិញ។

Miserable Romelu Lukaku hits out at Thomas Tuchel over current Chelsea  situation - Mirror Online

កីឡាករអន្តរជាតិបែលហ្សិកវ័យ២៨ឆ្នាំរូបនេះមិនបានជាប់ជម្រើស១១នាក់ដំបូងនោះទេនៅប៉ុន្មានសប្តាហ៏ចុងក្រោយ ហើយ​ជាចុងក្រោយគឺមិនបានជាប់ឈ្មោះសូម្បីអង្គុយជាកីឡាកបម្រុងកំលុងការប្រកួតលីកកំពូល Premier League នៅថ្ងៃ​អាទិត្យ​ជាមួយភ្ញៀវ Liverpoolថែមទៀត។   យ៉ាងណាម៉ិញ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមុនការប្រកួត EFL Cup នៅរាត្រីថ្ងៃពុធ​ឈាន​​ចូល​ថ្ងៃព្រហស្បត្ត៏វវេលាម៉ោង២និង៤៥នាទីនេះជាមួយ Tottenham លោក Tuchel បានទទួល​ស្គាល់ថា​ Lukaku បាន​សុំ​ទោស​ចំពោះទង្វើរបស់គាត់ ស្របពេលគ្រូបង្វឹកអាល្លឺម៉ង់រូបនេះបានបញ្ជាក់ប្រាប់​ថាស្ថានភាព​ពេលនេះគឺកំពុងស្ងប់ស្ងាត់ល្អ។

Chelsea fine Lukaku with Tuchel, Čech, Granovskaia in full agreement - We  Ain't Got No History

លោក Tuchel បន្ថែមថាៈ រឿងទីមួយយើងសប្បាយចិត្តដែលយើងបានចំណាយពេលវេលាដោះស្រាយបញ្ហាប្រឈមខ្លះ (Luakku) គាត់បានសុំទោស និងត្រលប់មកហ្វឹកហាត់នៅថ្ងៃនេះ។ សម្រាប់ខ្ញុំ អ្វីដែលសំខាន់បំផុតយល់​ថា​វា​មិន​មែនជា​ចេតនាដែល គាត់ចង់បង្កបញ្ហាដល់ក្រុម មុនការប្រកួតធំៗរបស់យើងនោះឡើយ។រឿងទីពីរ គាត់បង្ហាញអាកប្បកិរិ​យាចង់​ជួយ​ក្រុម និង ត្រៀមខ្លួនរួចរាល់គិតចាប់តាំងពីធូរស្បើយពីរបួស ដូច្នេះវាជាលើកទីមួយហើយដែលយើងមានអារម្មណ៍​ថា​គាត់​បែបនេះ។ Lukaku ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ក្នុងការប្រកួតជាមួយក្រុមមាន់ខ្នាយមាស Tottenham​ នឹងជាមួយក្រុម  ​Chelsea ក្នុង​ការប្រកួតពានរង្វាន់ដ៏ចំណាស់របស់អង់គ្លេស FA Cup នៅ​ចុង​សប្តាហ៍នេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole