គ្រូបង្វឹកក្រុមតោខៀវ Chelsea គឺលោក Frank Lampard បានគាំទ្រដល់ការខិតខំប្រឹងប្រែង របស់កូនក្រុមគឺខ្សែបម្រើ-ស្លាប Christian Pulisic បានដើរតួយ៉ាងសំខាន់ក្នុងការជួយអោយ តោខៀវដណ្តើមបានចំណាត់ថ្នាក់លេខ ៤ នៅក្របខណ្ឌ Premier League បន្ទាប់ពីកីឡាករអន្តរជាតិអាមេរិករូបនេះរកគ្រាប់បាល់វាយបកតាមស្មើក្នុងលទ្ធផលជ័យជំនះ ២ទល់និង១ កាលពីថ្ងៃអាទិត្យនៅឯទឹកដី Villa Park ជាមួយក្រុមម្ចាស់ផ្ទះ Aston Villa ។

Pulisic អតីតកីឡាករក្រុម Borussia Dortmund បានបង្ហាញខ្លួនចូលរួមក្នុងការប្រកួតដោយគ្មានអ្នកគាំទ្រជាលើកដំបូង ក្រោយខកខានតាំងពីថ្ងៃចូលឆ្នាំថ្មីបន្ទាប់ពីជាសះស្បើយពីរបួស ស្របពេលអ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស Lampard ជឿជាក់ថាកីឡាករវ័យ២១ឆ្នាំរូបនេះ នឹងដើរតួនាទីដ៏សំខាន់សម្រាប់ក្រុមបន្តទៀត ។

បច្ចុប្បន្នម្ចាស់ជើងឯក Europa League បានឡើងមកឈរនៅលេខរៀងទី៤ និង មានគម្លាត៥ពិន្ទុដាច់ពីក្រុមគូប្រជែងបិសាចក្រហម បន្ទាប់ពីពួកគេបានត្រឹមស្មើ គ្នាជាមួយម្ចាស់ផ្ទះ Tottenham កាលពីថ្ងៃសុក្រសប្តាហ៏មុន។ សម្រាប់ Aston Villa វិញបច្ចុប្បន្នមានចំណាត់ថ្នាក់លេខ១៩បន្ទាប់ពីបាតតារាង និងរកបាន១ពិន្ទុប៉ុណ្ណោះក្នុង២ប្រកួតពេលក្របខណ្ឌ Premier League ចាប់ផ្តើមបន្តការប្រកួតវិញ៕

អត្ថបទ៖ Polin
I