Manchester City បានលត់ក្រុម Burnley យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋានដែលគ្មានអ្នកទស្សនា Etihad ដើម្បីរារាំងមិនឲ្យក្រុម Liverpool លើកពានក្របខ័ណ្ឌ Premier League នៅត្រឹមថ្ងៃដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Crystal Palace នៅរាត្រីថ្ងៃពុធ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ការប្រកួតនេះ ត្រូវបានធ្វើឲ្យមានភាពចម្រូងចម្រាស់ ដោយសារតែផ្ទាំងបដារមួយ បានហើរនៅលើកីឡដ្ឋាន ក្នុងពេលចាប់ផ្តើមប្រកួត ដោយនៅលើនោះ មានអក្សរសរសេរថា «បញ្ហាជនជាតិស្បែកស Burnley (White Live Matter)»

ចលនា Black Lives Matter (បញ្ហាជនជាតិស្បែកខ្មៅ» ត្រូវបានបោះពុម្ភនៅផ្នែកខាងក្រោយនៃអាវ សម្រាប់ការប្រកួតចំនួន១២គូដំបូងក្នុងពេលដំណើរការក្របខ័ណ្ឌ Premier League ឡើងវិញ។ កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាល បានលត់ជង្គង់ នៅមុនពេលរាល់ការប្រកួតទាំងអស់ ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ដែលគ្មានយុត្តិធម៌។

កីឡាករ Ben Mee ប្រធានក្រុមនៃក្រុម Burnley បានឲ្យដឹងថា៖ «ខ្ញុំពិតជាខ្មាស់អៀន ខ្ញុំពិតជាអាម៉ាសណាស់ ដោយសារតែសមាជិកអ្នកគាំទ្រមួយចំនួនតូចរបស់យើង បានសម្រេចចិត្តធ្វើបែបនេះនៅជុំវិញកីឡដ្ឋាន។ អ្នកគាំទ្រទាំងអស់នេះ បានឈានចូលក្នុងសតវត្សរ៍ទី២១ទៅហើយ និងនបានទទួលការអប់រំជាច្រើន។ ខ្ញុំពិតជាខកចិត្តចំពោះអ្វីដែលបានកើតឡើងណាស់»

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia