ក្រុមហង្សក្រហម Liverpool ត្រូវការតែ ២ ពិន្ទុទៀតប៉ុណ្ណោះ នឹងលើកពានលីគកំពូលអង់គ្លេសរដូវកាល២០១៩-២០២០ ក្រោយលត់ក្រុម Crystal Palace យ៉ាងចាស់ដៃ ៤-០ នៅទឹកដី Anfield របស់ខ្លួនកាលពីយប់មិញ។

 

កូនក្រុមរបស់លោក Jürgen Klopp ពិតជាធ្វើការបានល្អ និងលេងត្រូវគ្នាណាស់ ហើយគ្រាប់នាំមុខដំបូង រកបានដោយខ្សែការពារ Alexander-Arnold លើបាល់ Free-Kick ជិតដំបូងទូកនៅនាទី២៣។

ក្រោយពីមានគ្រាប់បាល់ល្អនេះហើយ ខ្សែប្រយុទ្ធ​ខាងលើទាំងពីររូប និងខ្សែការពារម្នាក់ បានចែកគ្នាម្នាក់មួយគ្រាប់ ពោលគឺ Salah នៅនាទី៤៤, Fabinho នៅនាទី៥៥ និង Mané នៅនាទី៦៩។

ក្នុងតារាងចំណាត់ថ្នាក់ Liverpool ត្រូវការតែ២ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីលើកពាន​លីគកំពូលអង់គ្លេ ក្រោយខកខានស្គាល់រសជាតិ​អស់រយៈពេល៣០ឆ្នាំ ដោយបច្ចុប្បន្នក្រុមហង្សមាន ៨៦ពិន្ទុក្នុងដៃ វ៉ាដាច់ក្រុមលេខពីរ Man City ដល់ទៅ ២៣ពិន្ទុ និងក្រុមលេខបី Leicester ៣១ពិន្ទុ ក្រុមលេខបួន Chelsea ៣៥ពិន្ទុ និងក្រុមលេខប្រាំ Man Utd ៣៧ពិន្ទុ៕

=

Sabay