(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្រុម Manchester City លោក Pep Guardiola បាននិយាយថា អាទិភាពរបស់លោក គឺការប្រជែងយកពាន FA Cup វគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃអាទិត្យពេលប៉ះ Newcastle United ជាជាងពន្យារពេលគ្រងជេីងឯករបស់ក្លិប Liverpool ក្នុងពាន Premier League រដូវកាលនេះ។

ក្រុមហង្សក្រហម Liverpool បានផ្តួល Crystal Palace នៅកីឡដ្ឋាន Anfield ក្នុងលទ្ធផល ៤-០ នៅរាត្រីថ្ងៃពុធ ដេីម្បីបន្តនាំមុខ Man City ដាច់ ២៣ពិន្ទុ ដែលចាំបាច់ត្រូវតែផ្តួលក្រុម Chelsea នៅពេលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ២៤ម៉ោងក្រោយ ដើម្បីរក្សាការប្រជែងដណ្តើមជើងឯក។

ក្រុមកំពូលទាំង២ Man City និងតោខៀវ Chelsea នឹងត្រូវប៉ះគ្នានៅក្នុងការប្រកួតលីគបន្ទាប់របស់ពួកគេ នៅថ្ងៃទី០២ ខែកក្កដា។

ទោះយ៉ាងណាដោយមានគំលាត ២៣ពិន្ទុគិតត្រឹមសប្តាហ៍ទី៣១ ជេីងទី២ ពីក្លិបមេឃខៀវ Man City នេះធ្វេីឲ្យលោក Guardiola ផ្តោតសំខាន់តែលេីពានពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup និងពានធំប្រចាំទ្វីបអឺរ៉ុប Champions League វិញ។

លោក Guardiola បានថ្លែងប្រាប់ CNA ថា ក្រុមនៅតែមិនសមសម្រាប់កីឡាករក្នុងការលេង ៩០នាទីរៀងរាល់ ៣ថ្ងៃម្តង។ នេះនឹងមិនកើតឡើងឡើយ។ មួយវិញទៀត ពាន Premier League យេីងហាក់ដូចអស់ឱកាសប្រជែងទៅហេីយ ហេីយយើងក៏ត្រូវមេីលស្រាលគូប្រកួតក្រុម Newcastle នោះដែរក្នុងពាន FA Cup ដែរ៕