ចាប់តាំងពី Ricardo Kaka បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or ក្នុងឆ្នាំ ២០០៧ មានតែ Luka Modric ម្នាក់ប៉ុណ្ណោះដែលអាចបំបែកកំនត់ត្រា១០សម័យកាលរបស់ Cristiano Ronaldo និង Lionel Messi ដែលបានឈ្នះពានរង្វាន់នេះជាប្រចាំរយៈពេល១០ឆ្នាំចុងក្រោយនេះ។ កំពូលខ្សែប្រយុទ្ធឆ្នើម២រូបនេះ បានឈ្នះពានរង្វាន់បាល់មាស ១១ សរុបលើកក្នុង រយៈពេល ១២ ឆ្នាំចុងក្រោយនេះ។

ទោះយ៉ាងណាខណៈដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo មានវ័យ ៣៥ ឆ្នាំ ហើយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានឈានដល់វ័យ៣៣ឆ្នាំហើយ នៅខែមិថុនានេះ។ ខាងក្រោមនេះមានកីឡាករឆ្នើមវ័យក្មេង៦រូបដែលអាចនិងមានឪកាសឈ្នះពានបាល់មាស៖

១.Kilyan Mbappe

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំនិងជាសមាជិកជ័យលាភីWorld Cup ២០១៨ បានបង្ហាញទម្រង់លេងឈានដល់កម្រិត កំពូលបន្ទាប់ពីរូបគេផ្លាស់មករួមក្រុម PSG និង បានលេងចាប់ដៃគូជាមួយកីឡាករឆ្នើមរៀមច្បងដូចជាៈ Neymar,Cavani និង Icardi។

២.Trent Alexander-Arnold

ខ្សែការពារស្តាំក្រុមជម្រើសជាតិអង់គ្លេសរបស់ក្រុមហង្សក្រហមLiverpoolបានអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករលំដាប់ថ្នាក់ពិភពលោករយៈពេល១៨ខែចុងក្រោយនេះ បន្ទាប់ពី ជួយLiverpool ឈ្នះពានChampion league និង Club World Cup ជាមួយកំនត់ត្រាធ្វើបានAssist រហូតដល់ ២៥ដង ក្នុងការបង្ហាញខ្លួន៨៤លើកព្រមទាំងជួយអោយក្លឹបកំពុងឈរកំពូលតារាងក្របខណ្ឌ Premier Leagueរដូវកាលនេះ ។

៣.Jandon Sancho

ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមជម្រើសជាតិអង់គ្លេសដែលឈានចូលដល់វ័យ២០ឆ្នាំឆាប់ៗនេះ បានចូលរួមជាមួយ Dortmund នៅឆ្នាំ ២០១៧ រូបនេះរកបាន ៣០ គ្រាប់និង Assist ៣៦ ដងក្នុង ៨៤ ប្រកួត (ក្នុងនោះបង្ហាញខ្លួន ១៨ លើកក្នុងនាមកីឡាករបម្រុង) ។

៤.Kevin De Bruyne

ចាប់តាំងពីការចាប់ផ្តើមរដូវកាល ២០១៧/២០១៨ខ្សែបម្រើឆ្នើមរូបនេះAssist បានដល់ទៅ ៤៤ ដងក្នុងការបង្ហាញខ្លួន ៩៩ គ្រប់ក្របខណ្ឌប្រកួតទាំងអស់រួមជាមួយនឹងការស៊ុតបាល់បញ្ចូលទី ២០ គ្រាប់។ កីឡាករអន្តរជាតិបែលហ្សិគរូបនេះបានក្លាយជាខ្សែបម្រើកណ្តាលដែលរួមចំណែកជួយក្លឹបបានច្រើនបំផុតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

៥.Erling Haaland

ខ្សែប្រយុទ្ធកំពស់ខ្ពស់របស់ក្រុមជម្រើសជាតិន័រវេវ័យ១៩ឆ្នាំរូបនេះ បន្ទាប់ពីរកគ្រាប់បាល់បាន ២៩ គ្រាប់និងAssist ៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៧ លើកសម្រាប់ក្រុម Red Bull Salzburg កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានផ្លាស់ទៅ Borussia Dortmund កាលពីខែមករា។ Haaland បន្តបង្ហាញទម្រង់លេងបានល្អបំផុតនៅកីឡាដ្ឋាន Signal Iduna ដោយរកគ្រាប់បាល់បាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ១១ ដងមុនពេលលីកកំពូលBundesliga ត្រូវបានផ្អាក។

៦.Timo Werner

Timo Werner ជាខ្សែប្រយុទ្ធដ៏មានតម្លៃបំផុតនៅក្នុងបាល់ទាត់អាល្លឺម៉ង់នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងបានល្អបំផុតរយៈពេល ១៨ ខែចុងក្រោយនេះ។កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ ២៤ ឆ្នាំរូបនេះរកបាន ៣៧ គ្រាប់និងAssist ១៤ គ្រាប់ក្នុង ៥៥ ប្រកួតចាប់តាំងពីចាប់តាំងពី រដូវកាលមុនមកដល់ពេលបច្ចុប្បន្នសម្រាប់ក្រុម Red Bull Leipzig៕

អត្ថបទ៖ Polin