ម្ចាស់ជើងឯក Coppa Italia ទទួលស្គាល់ថាពួកគេប្រឈមនឹងការបាត់បង់ខ្សែការពារកណ្តាល Kalidou Koulibaly ទៅកាន់ក្លឹបយក្សនៅអឺរ៉ុប ពិសេសគឺក្រុមនាំមុខគេបិសាចក្រហម Man. United នៅរដូវក្តៅនេះ ខណៈក្រុមរបស់គ្រូបង្វឹកលោក Genaro Guttuso បានកំនត់គោលដៅចង់បានកីឡាករវ័យ២០ឆ្នាំ ជាបេក្ខភាពដ៏ស័ក្តសមប្រសិន Koulibaly ចាកចេញពីក្លឹប។

Bacelona កំពុងសម្លឹងមើលឪកាសលក់ចេញកីឡាករមួយចំនួនដើម្បី ប្រមូលថវិកាមកពង្រឹងក្រុមពេលរដូវកាល ២០១៩-២០២០ និងត្រូវបញ្ចប់ ។ ប្រភពព័ត៌មានពីគេហទំព័រ Mundo Deportivo បានអោយដឹងថាខ្សែការពារកណ្តាលដ៏មានទេពកោសល្យរូបនេះ អាចនឹងត្រូវក្លឹបអ្នកមានបុណ្យ លក់ចេញទៅក្រុម Napoli នារដូវកាលក្រោយ។

Todibo ត្រូវបានប្រភពខាងលើចុះផ្សាយថា Barcelona ត្រៀមលក់ក្នុងតម្លៃ ២៥ លានផោន ក្រោយបង្ហាញទម្រង់លេងអោយក្លឹប Schalke បាន១៣ប្រកួតមកទល់ពេលនេះ ស្រប ពេល Everton, AC Milan និង Roma ក៏បានសម្តែងការចាប់អារម្មណ៍ចង់ចុះហត្ថលេខា កីឡាករបារាំងរូបនេះមករួម ក្រុមពួកគេផងដែរ៕

អត្ថបទដោយ៖ Polin