Robbie Fowler បាននិយាយបែបកំប្លែងថារូបលោកត្រៀមខ្លួនរួចជាស្រេចនិងផ្តល់ឈ្មោះហៅក្រៅ(Nick Name) ទៅអ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បន្ទាប់ពីមានស្នាដៃជួយ Liverpool ឈ្នះពាន Premier League ជាលើកដំបូង បន្ទាប់ពីក្រុមការពារតំណែងជើង Man.City មិនអាចផ្តួលម្ចាស់ផ្ទះ Chelsea ហើយបរាជ័យក្នុងលទ្ធផល ២ទល់និង១ នៅឯទឹកដី Stamford Bridge ។
ក្រោយការមកដល់នៅឆ្នាំ២០១៥គ្រូបង្វឹករូបនេះបានជួយក្លឹបឈ្នះពានធំៗដូចជា៖ Champion League, UEFA Super Cup, FIFA Club World Cup និង ចុងក្រោយគឺPremier League នេះ។
អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តរបស់ក្លឹបសញ្ជាតិអង់គ្លេសរូបនេះ បានបញ្ជាក់ថាលោក Jurgen Klopp គួរតែទទួលបានងារថ្មីឈ្មោះថាព្រះរស់របស់ Liverpool បន្ទាប់ពីក្លឹបឈ្នះពានលីគដំបូងរបស់ពួកគេក្រោយខកខានតាំងពីឆ្នាំ១៩៩០។
Fowler ដែលធ្លាប់លេងអោយ Liverpool ចន្លោះឆ្នាំ បន្តថា៖ «ចាប់តាំងពីគាត់បានមកដល់ទឹកដី Anfield គាត់បានផ្តល់ ជំនឿជិត្តដែលគាត់មានដើម្បីបង្វឹកកីឡាករអោយលេងដោយការតាំងចិត្តខ្ពស់ និង មានភាពជឿជាក់គ្រប់ក្របខណ្ឌប្រកួតទាំងអស់ ហើយ ពួកគេបាន ឈ្នះការប្រកួតភាគច្រើននិង គ្មាននរណាម្នាក់អាចប៉ះពួកគេបានទេ»៕
អត្ថបទ៖ Polin