អតីតខ្សែបម្រើក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi បាននិយាយថាជំនួយការរបស់ខ្លួនទាំងអស់ កំពុងបង្កើនសម្ថភាពបច្ចេកទេសរបស់ពួកគេ គោលបំណងសម្លឹងឃើញឪកាសវិលត្រលប់មកបង្វឹកក្រុម ដែលមានមូលដ្ឋាននៅទឹកដីកីឡាដ្ឋាន Camp Nou នាពេលអនាគត។

បច្ចុប្បន្នក្នុងនាមគ្រូបង្វឹក Al-Sadd នៅលីកកំពូលកាតាវីរបុរសក្រុមជម្រើសជាតិអេស្បាញរូបនេះ ធ្លាប់ត្រូវបានក្លឹបម្ចាស់ជើងឯក La Liga ទាក់ទងកាលពីដើមឆ្នាំ២០២០ ក្រោយបណ្តេញលោក Ernesto Valverde ចេញ និងមុនពេលតែងតាំង Quique Setien នៅខែមករា។

ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៤០ ឆ្នាំដែលធ្លាប់ឈ្នះពានសរុប២៥ ជាមួយក្លឹបរូបនេះ បានបញ្ជាក់ថាខ្លួននិងមិនវិលត្រឡប់មក Barcelona ក្នុងនាមគ្រូបង្វឹកឈុតធំដ៏រាបណាខ្លួននៅមិនទាន់មានសិទ្ធិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្តលើករណីធំៗរបស់ក្លឹបបាន។

Barcelona មិនទាន់ប្រាកដនៅឡើ់យទេ ថានិងអាចការពារតំណែងជើងឯកនៅរដូវកាលនេះបាន ក្រោយធ្លាក់មកលេខ២និងមានគម្លាត ពីរពិន្ទុនៅពីក្រោយគូប្រជែងដ៏ជូរចត់ Real Madrid ខណៈការប្រកួតនៅសល់ ៦ ប្រកួតទៀតនិងបញ្ចប់រដូវកាល២០១៩-២០២០នេះ៕

អត្ថបទ៖ Polin