បរទេស៖ អ្នកចាត់ការទូទៅក្រុម Barcelona លោក Xavi  Hernandezចង់ចុះហត្ថលេខាលើខ្សែការពារចំនួនពីរនាក់​សម្រាប់ក្លឹបយក្ស​កាតាឡាន់​នៅក្នុង ឆ្នាំ ២០២២នេះ ។ទោះបីជាក្លឹបកំពុងប្រឈមនិងផលវិបាក ផ្នែកហិរញ្ញវត្ថុក៏ដោយ ប៉ុន្តែពួកគេ កំពុងតែជិត​ឈានដល់​ការបញ្ចប់​កិច្ច​ព្រម​ព្រៀងដ៏មានសារៈសំខាន់ក្នុងការចុះហត្ថលេខានំាយក ខ្សែប្រយុទ្ធ Ferran Torres ពីក្រុម មេឃខៀវ Man. City ។

The optimism of García Pepper to the 'effect Xavi' in the Barça

ទោះជាយ៉ាងណា Xavi កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ជុំវិញកីឡាករមួយយចំនួនគឺ ខ្សែការពារស្តាំ Sergino Dest ដែលប្រឈម​និង​ការចាកចេញនៅឆ្នាំក្រោយ។យោងគេហទំព័រ  Sport ​បានចុះផ្សាយថាៈBarcelona  កំពុងសម្លឹងចង់ផ្ទេរយកខ្សែការពារស្លាបស្តាំ Ajax បច្ចុប្បន្នគឺខ្សែការពារអន្តរជាតិហូឡង់ Noussair Mazraoui មកជំនួសតំណែង Dest ក្រោយមានទំណាក់ទំន​ងពីភ្នាក់ងារ​របស់​កីឡាកររូបនេះគឺលោក Mino Raiola រួចហើយ។

Noussair Mazraoui speaks out about Ajax contract and situation at Morocco |  Dutch football - Netherlands News Live

ប្រភពបន្តថាខ្សែការពារស្លាបឆ្វេង  Jose Gaya របស់ Valencia ក៏ជាគោលដៅផងដែរស្របពេល Xavi ចាប់ផ្តើមរៀបចំក៏សាងក្រុម​ឡើងវិញដោយមិនមាន Jordi Alba ។ កីឡាករអន្តរជាតិសហរដ្ឋអាមេរិកDest ក៏ជាទីចាប់អារម្មណ៏របស់Arsenal, Chelsea, Bayern Munich និង Man. City  ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole