បរទេស៖​ Barcelona ត្រៀមនិងតែងតាំងវីរបុរស និងជាអតីតខ្សែបម្រើប្រវត្តិសាស្រ្តក្លឹបលោក  Xavi Hernandez  ជាអ្នក​ចាត់​ការ​ថ្មីរបស់ក្លឹបនៅសប្តាហ៍ទី១នៃខែវិច្ឆិកានេះយោងគេហទំព័រ Dailymail បានចុះផ្សាយ។ក្រុមយក្សកាតាឡាន់ដែលទើបតែ​ចែកផ្លូវគ្នាជាមួយ លោក Ronald Koeman កាលពីចុងខែ​ខែតុលា ស្របពេលចាត់ការបណ្តោះអាសន្ន Sergi Barjuan ដែលដឹកនាំ ក្រុម ប្រកួតស្មើជាមួយ Alaves និងជ័​យជំនះ​នៅក្របខណ្ឌ   Champions League Dynamo Kiev កំពុង​តែ​នៅទទួល បន្ទុកដឹកនាក្រុមនៅឡើយ។

Xavi គឺជាបេក្ខភាពដ៏ស័ក្តសមសម្រាប់បន្តតំណែងពីលោក  Koeman នៅទឹកដី  Camp Nou ទោះបីជា​កាលពីពេល​ថ្មីៗ​នេះក្លឹបដែលXavi កំពុងដឹកនាំនៅលីគកំពូលប្រទេសអារ៉ាប់រួមគឺ Al-Sadd មានការខឹងសម្បារនឹងបាន​ច្រោនចោល​ពត៌មាន​ពីសំនាក់ក្លឹបBarcelona ដែលចង់បានគ្រូបង្វឹករបស់ពួកគេទៅដឹកនាំ យ៉ាងណាក្តី ។

ប្រភពខាងលើបន្ថែមថាគ្រូបង្វឹកបណ្តោះអាសន្ន Barjuan នឹgនៅតែបន្តដឹកនាំក្រុមពេលធ្វើដំណើរទៅធ្វើការប្រកួត ក្រប ខណ្ឌ  La Liga នៅថ្ងៃសៅរ៍ជាមួយក្រុមម្ចាស់ផ្ទះ Celta Vigo មុនពេល Xavi ចូលកាន់តំណែងជាលើកដំបូងទល់នឹង Espanyol នៅថ្ងៃទី ១៨ ខែវិច្ឆិកា។ អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្បាញ Xavi មានប្រវត្តិដឹកនាំឈ្នះ ៦២ ប្រកួត​ក្នុងចំណោមការប្រកួតសរុប ៩០ ដងពេ​ល​ដឹកនាំ Al-Sadd  ហើយក៏ធ្លាប់បង្ហាញខ្លួនបាន៧៦៧ប្រកួតសម្រាប់ Barcelona​បន្ទាប់​ពីចំណាយពេល ១៧ ឆ្នាំ៕

 

ប្រភពព័ត៍មាន៖ Sportsmole