បរទេស៖ អ្នកចាត់ការទូទៅក្លឹប Al-Saad លោក Xavi Hernandez និងអាចជំនួសតំណែងគ្រូបង្វឹក Barcelona បច្ចុប្បន្នគឺលោក Ronald Koeman បានប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។

Xavi Hernández: “We have to be positive”

ប្រភពពីគេហទំព័រដ៏ល្បីរបស់អេស្បាញឈ្មោះ Marca បានអះអាងថាវីរបុរសក្លឹបនិងជាអតីត ខ្សែបម្រើ Xavi Hernandez គឺជាបេក្ខភាពដ៏មានសក្តានុពលដេលនិង អាចជំនួសតំណែងគ្រូបង្វឹកអន្តរជាតិ ហូឡង់​លោក Koeman ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមស្ថិតក្នុងទម្រង់លេងដ៏លំបាក។​មានន័យថា បន្ទាប់ពី៣ប្រកួត​ចុងក្រោយBarcelona ចាញ់Bayern Munich នៅក្របខណ្ឌ ​Champion League ៣ទល់និង០ហើយបន្តស្មើ​ជាមួយ Granada យ៉ាងលំបាកក្នុងលទ្ធផល១ទល់និង១ មុនពេលបញ្ចប់​លទ្ធផល០​ទល់និង០ជាមួយ Cadiz កាលពីយប់ថ្ងៃព្រហស្បត្ត៏។

total Barça on Twitter: "Xavi Hernández: "I don't want to hide my  intentions: I want to coach FC Barcelona. And I say this with all due  respect to Ronald Koeman."… https://t.co/iWJDh8TGmu"

ក្រុមBarcelona និងត្រៀមធ្វើការសម្រេចចិត្តឆាប់ៗនេះជាមួយអនាគតរបស់លោក Koeman បន្ទាប់ពី ប្រធានក្លឹបលោក Juan Laporta នៅតែផ្តល់សេចក្តីទុកចិត្តដល់អតីតគ្រូបង្វឹកជម្រើសជាតិ ហូឡង់ ក្រោយពីរូបលោកដឹកនាំក្លឹបបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៣កាលពីរដូវកាលចាស់៕

 

ប្រភពព័ត៍មាន៖ Marca