ខ្សែបម្រើស្លាបវ័យក្មេង Dwight McNeil បានក្លាយជាទីចាប់អារម្មណ៏ពីសំណាក់ក្រុមមេឃខៀវ Manchester City ខណៈគ្រូបង្វឹកលោក Pep Guardiola បានសម្លឹងឃើញពីសមត្ថភាពរបស់កីឡាករវ័យ ២០ ឆ្នាំរូបនេះអាចជំនួសតំណែងកីឡាករ អន្តរជាតិអាឡឺម៉ង់ Leroy Sane យោងគេហទំព័រESPN បានចុះផ្សាយ។

Sane វ័យ ២៤ឆ្នាំបានបដិសេធបន្តកិច្ចសន្យាថ្មីជាមួយក្លឹប និងកំពុងត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ទៅចូលរួមជាមួយ Bayern Munich នៅពេលបញ្ចប់រដូចកាលនេះ ។

អ្នកចាត់ការសញ្ជាតិអេស្បាញរូបនេះ បានត្រៀមលក្ខណៈរួចរាល់ដើម្បីពង្រឹងតំបន់បម្រើឡើងវិញ បើទោះបីជាបច្ចុប្បន្នក្រុមមានកីឡាករឆ្នើមដូចជា Bernado Silva ព្រមទាំង Riyad Mahrez យ៉ាងណាក៏ដោយ។

McNeil កីឡាករក្រុមជម្រើសជាតិ អង់គ្លេស វ័យក្រោម២១ឆ្នាំរូបនេះ ស៊ុត បញ្ចូលទីបានពីរគ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣៣ លើកអោយក្រុម Burnley នៅរដូវកាល ២០១៩-២០២០ នេះ៕

អត្ថបទ៖ Polin