ក្លឹប Manchester United បានបដិសេធមិនព្រមចុះកុងត្រាយកខ្សែប្រយុទ្ធថ្មីនៅពេលដែលខ្សែប្រយុទ្ធសញ្ជាតិប៊េហ្សិក Romelu Lukaku ចាកចេញទៅចូលរួមជាមួយនឹង Inter Milan កាលពីរដូវក្តៅ។
Rashford និង Martial បានអភិវឌ្ឈន៍ទម្រង់លេងរបស់ពួកគេបានយ៉ាងខ្លាំងក្រោយពីការចាកចេញរបស់ខ្សែប្រយុទ្ធ Lukaku ដោយពួកគេអាចរកគ្រាប់បាល់បានដ៏ទៅ១៩គ្រាប់គ្រប់កម្មទាំងអស់នៅរដូវកាលនេះ ខណៈដែលខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ក៏បានអភិវឌ្ឃន៍ខ្លួនគេដែរ ដោយអាចរកបាន១២គ្រាប់គ្រប់កម្មវិធីទាំងអស់។
ទោះបីជាពួកគេបានបង្ហាញសមត្ថភាពបានល្អយ៉ាងណាក្តី ក៏មិនអាចរារាំងចិត្តរបស់លោក Ole Gunnar Solskjear ក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មីម្នាក់ទៀតដែរ៕