អតីតគ្រូបង្វឹក Tottenham លោក Mauricio Pochettino នៅតែបង្ហាញពីភក្តីភាពជាមួយ​អ្នកគាំទ្រ Tottenham ក្រោយបានដឹកនាំក្លឹបអស់រយៈពេល៥ ឆ្នាំជាមួយការពាក់ឯកសណ្ឋានអាវយឺតយីហោ​ម៉ាក​ Nike មានសរសេរឈ្មោះអតីតក្លឹបដែលរូប​លោក​ធ្លាប់ដឹកនាំនៅលើអាវនោះផងដែរ ។

Maurizio Pochettino signs new Tottenham contract with proud dad ...

អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនវ័យ៤៨ឆ្នាំ បានបង្ហោះរូបភាពនៅលើបណ្តាញ​ទំនាក់​ទំនង​សង្គម ​Instagram ជាមួយកូនប្រុសវ័យ១៩ ឆ្នាំឈ្មោះMaurizio  ក្រោយរូប​គេបានចុះ ហត្ថ លេខាលើកិច្ចសន្យាថ្មី​ជាមួយក្លឹប Tottenham ទោះជាយ៉ាងណាក្តីខ្សែបម្រើស្លាបរូបនេះ មិនទាន់បានបង្ហាញខ្លួនក្នុងជម្រើសដំបូងរឺ ឈុតធំអោយក្លឹបនៅឡើយទេ តាំងពីចូលរួមជាមួយយុវជនថ្នាលរបស់ក្លឹបកាលពីឆ្នាំ២០១៧ ។

Maurizio Pochettino is yet to make an appearance for the Spurs first team

សម្រាប់លោក Pochettino ត្រូវបានក្លឹបបណ្តេញចេញកាលពីខែវិច្ឆិកា​​ និងជំនួស​មកវិញ​ដោយ​លោក Jose Mourinho ក្រោយចូលរួមជាមួយក្លឹបចាប់តាំងពីឆ្នាំ២០១៤ តែរូបលោក មិនអាច​ជួយក្លឹបឈ្នះពានរង្វាន់ ដោយបានត្រឹមតែឈានដល់ត្រឹមវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup ឆ្នាំ ២០១៥ និង Champions League នៅឆ្នាំ ២០១៩ ប៉ុណ្ណោះ។

 

ប្រភព: Talksport