លោក Ole Gunnar Solskjaer បាន​បញ្ជាក់​ថា Bruno Fernandes បាន​នាំ​យក​ស្មារតី​ឈ្នះ​ៗ ទៅ​ឲ្យ​ក្លិប Manchester United ហើយ ក្រោយពី​ការ​រក​​បាន​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​របស់គេ បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-០ នៅ​លើ​ទឹកដីក្រុម Brighton កាលពីថ្ងៃ​អង្គារ​។

 

ក្រោម​ជំនួយ​ដ៏ធំ​ពី Fernandes ក្រុម Man United បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ក្នុងរដូវ​កាល​នេះ នា​កីឡដ្ឋាន Amex​។ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Mason Greenwood បាន​រកគ្រាប់​បាល់​បើកឆាកនៅ​តង់ទី​១ ហើយ Fernandes បាន​បន្ថែម​ការ​នាំមុខ​របស់​ក្រុម​ខ្លួន​​នៅ​មុនពេល​សម្រាក​តង់​ទី​១​។ Fernandes បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ម្តង​ទៀត នៅ​តង់ទី​២ តាម​រយៈ​ការ​ស៊ុត​​បាល់បញ្ចូល​ទី​យ៉ាងល្អ ខណៈ​ដែល​ក្រុម Man United បានឡើង​ឈរ​ពីលើ​ក្រុម Wolves ដោយ​សារ​តែ​មាន​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ នៅ​លើ​តារាងក្រប​ខ័ណ្ឌ Premier League​។

លោក Solskjaer បាន​ឲ្យ​ដឹង​ថា៖ «Bruno បាន​បង្ហាញពី​កម្រិតលេង​យ៉ាងល្អ​ឥត​ខ្ចោះ​។ រូប​គេ​បាន​នាំ​យកស្មារតី​ឈ្នះ​ជាមួយ​នឹង​រូបគេ ដោយ​កម្រិត​៩៩% គឺ​មិន​ទាន់គ្រប់​គ្រាន់​ឡើយ​។ វា​ត្រូវ​តែ​១០០%​​។ ខ្ញុំ​មាន​កីឡាករ​ដែល​បង្កើត​ឲ្យ​មានការ​ប្រែ​ប្រួល​ក្នុង​ការ​ប្រកួត​ច្រើន​ជាង​១នាក់​។ គ្រាប់បាល់​ទី​៣​ជា​គ្រាប់​បាល់​ក្រុម​​ជា​ក្រុម​​។ ការមើលឃើញ​កីឡាករ​ជាច្រើន​កំពុង​តែ​បោះ​ជំហាន​ទៅមុខ ដើម្បី​​បញ្ចប់​គោល​ដៅ គឺ​ពិត​ជា​រឿង​ដ៏អស្ចារ្យ​។ Bruno ពិត​ជារ​ក​បាន​គ្រប់បាល់​ដ៏ល្អ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia