ក្រុមភ្ញៀវ Juventus បានយកឈ្នះលើម្ចាស់ផ្ទះ Genoa ក្នុងលទ្ធផល៣ទល់និង១ សម្រាប់ការប្រកួតលីកកំពូល ​Serie A ​សប្តាហ៏​ទី២៩ កាលពីយប់ថ្ងៃ៣០ម្សិលមិញនេះ។

Juventus keep Lazio at bay with Genoa stroll | Football News ...

បន្ទាប់ពីបញ្ចប់លទ្ធផលនៅតង់ទី១ មិនមានគ្រាប់បាល់ស៊ុតបញ្ចូល​ទីរវាង​ក្រុមទាំងពីរនោះទេ  ការខិតខំប្រឹងប្រែងរបស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Paulo Dybala បានជួយអោយ Juventus នាំមុខមុននៅតង់ទី២ ក្រោយចាប់ផ្តើមប្រកួតបាន៥ នាទី ។ មិនយូរប៉ុន្មានផងកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានរកគ្រាប់បាល់ទី២៤ ក្នុងរដូវកាលនេះ ក្រោយស៊ុតពីចំងាយជាង២៥ម៉ែត្រ  ខណៈខ្សែការពារឆ្វេងសញ្ជាតិប្រេស៊ីល Douglas Costa បន្ថែមគ្រាប់បាល់ទី៣ មុនពេលកីឡាករ Andrea Pinamonti វាយបកតាមពីក្រោយបាន​១គ្រាប់វិញ​សម្រាប់លើកទឹកចិត្តក្រុមម្ចាស់ផ្ទះGenoa ។

Laporan Pertandingan: Genoa vs Juventus | Goal.com

លទ្ធផលដ៏ល្អនេះកើតឡើងចំថ្ងៃជាមួយគ្នាដែលគូប្រជែង Lionel Messi ស៊ុតបាល់ពិន័យ១១ម៉ែត្ រនិងជាគ្រាប់បាល់ទី៧០០ ក្នុងអាជីព ខណៈ​ដែល Barcelona បញ្ចប់លទ្ធផលស្មើគ្នា ២ទល់និង២ជាមួយនឹង Atletico Madrid ។ ប្រធានក្រុម​ជម្រើស​ជាតិព័រទុយហ្គាល់ Ronaldo បច្ចុប្បន្នរកបានគ្រាប់បាល់បាន៧២៦គ្រាប់ហើយ ក្នុងអាជីពខណៈ Messi បង្កើតកំនត់ត្រារកបាន៧០០ គ្រាប់ផងដែរ។

អតីតខ្សែប្រយុទ្ធ Real Madrid និង Man Utd ត្រូវកាតែ១គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីស្មើកំនត់ត្រារបស់កីឡាករ Omar Sivori ដែលធ្លាប់រកបានគ្រាប់​បាល់​អោយ Juventus បាន២៥គ្រាប់នៅរដូវកាល១៩៦០-១៩៦១ ។

Genoa vs. Juventus LIVE STREAM (6/30/20): Watch Serie A online ...

បច្ចុប្បន្ន Juventus មាន ៧២ពិន្ទុលើក្រុម លេខ២ Lazio ចំនួន៤ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Torino ២-០ កាលពីដើមថ្ងៃអង្គារ។

 

អានបន្តៈ https://www.bbc.com/sport/football/53244348