លោក Pep Guardiola បានច្រានចោលការលើកឡើងថារូបលោកនឹងត្រៀមចរចារដាក់សំណើរ ចុះហត្ថលេខានាំយកខ្សែ​បម្រើស្លាប Jadon Sancho របស់ក្លិប Manchester City ដើម្បីជំនួស Leroy Sane ដែលនឹងវិលត្រលប់ទៅក្លឹប Bayern Munich នៅ​ពេលបញ្ចប់រដូវកាលនេះ។ កីឡាករក្រុមជម្រើសជាតិអង់គ្លេស Sancho វ័យ ២០ ឆ្នាំរបស់ក្រុម Dortmund ក៏ត្រូវបានក្លឹប​គូ​ប្រជែង​Man City គឺ Man Utd និង Chelsea  ចាប់អារម្មណ៏​ចង់បាននាពេលកន្លងមកនឹងនៅពេលទីផ្សារដោះដូរកីឡាករត្រៀមបើក ខណៈដែលក្លឹបនៅ​ក្របខ័ណ្ឌ Premier League ទាំងនេះអាចជាគោលដៅបន្ទាប់របស់រូបគេ។

Pep Guardiola dismisses suggestion Jadon Sancho could return to ...

Man City កំពុងប្រឈមវិបត្តិកីឡាករនៅតំបន់ខ្សែបម្រើ-ស្លាបឆ្វេង  បន្ទាប់ពី Sane និងត្រូវផ្លាស់ទៅ Bayern Munich ក្នុង​តម្លៃ ៤៩ លាន​ផោនបូករួមផលប្រយោជន៏ផ្សេងទៀតប្រមាណ១១លានផោនបន្ថែម។ គួរបញ្ជាក់ផង​ដែរថា Sancho ​គឺជា​អតីត​កីឡាករក្លឹបMan City ដែលបានចាកចេញពីកីឡដ្ឋាន Etihad កាលពីរដូវក្តៅឆ្នាំ ២០១៧ក្រោយពីមិនបានបង្ហាញខ្លួនសម្រាប់ឈុតធំម្តងណាឡើយ។

Manchester City Have A Point To Prove Vs Liverpool - All Naija Media

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានទទួលស្គាល់ផងដែរថារូបលោកនៅមិនទាន់រកឃើញបេក្ខភាពខ្សែការពារកណ្តាលណាមួយ ដើម្បីជំនួសអតីតប្រធានក្រុម Vicent Kompany នៅឡើយ ស្របពេល ប្រធានក្រុមបច្ចុប្បន្ន David Silva និងចាកចេញពីក្លឹបនាពេលបញ្ចប់រដូវកាលនេះស្របពេល Sergeo Aguero និង Fernandinho នៅសល់កិច្ចសន្យា១២ខែទៀតប៉ុណ្ណោះជាមួយក្លឹប។

 

ប្រភព Goal.com