លោក Jurgen Klopp បាន​ទទួលស្គាល់​ថា Manchester City គឺ​ជា​ក្រុមតែមួយ​ដែលមាន​សមត្ថភាព​ក្នុង​ការ​ផ្តួល​ក្រុម​របស់​លោក ដែល​ទើប​តែ​ក្លាយ​ជាម្ចាស់​ជើង​ឯក​ថ្មី​នៃក្រប​ខ័ណ្ឌ Premier League ក្រោយពី​ការ​ប្រកួត​​លើក​ទី​១​របស់ Liverpool បើ​គិត​ចាប់​តាំងពក្លាយ​ជាម្ចាស់​ជើង​ឯក​អង់​គ្លេស បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ចាញ់ ៤-០ នា​កីឡដ្ឋាន Etihad​។

Man City បាន​បង្ហាញ​ពី​សញ្ញា​នៃ​មហិច្ឆ​តា​របស់​ខ្លួន ក្នុង​ការ​ប្រជែងដ​ណ្តើម​ពាននៅ​រដូវ​កាល​ក្រោយ ខណៈ​ដែល Kevin De Bruyne, Raheem Sterling និង Phil Foden សុទ្ធ​សឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ នៅមុន​ពេល​បញ្ចប់​តង់ទី​១ ដើម្បី​​ផ្តល់​ការ​រង​បរា​ជ័យ​ជាលើក​ទី​៣​​ក្នុង​​ការ​ប្រកួត​លីក​ដល់​ក្រុម Liverpool ក្នុង​ចំណោម​ការ​ប្រកួត​៧១​លើក​។

ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​​របស់​ខ្សែ​បម្រើ Alex Oxlade-Chamberlain បាន​បំពេញ​រាត្រី​ដ៏​ឈឺ​ចាប់​សម្រាប់​ក្រុម​របស់​លោក Klopp ដែល​​គួរ​តែ​បាន​របូត​គ្រាប់​បាល់​ច្រើន​ជាង​គេក្នុង​តង់​ទី​២​។ គម្លាត​នៅលើ​កំពូល​តា​រាង​រវាងក្រុម​ទាំង​២ នៅ​តែ​​២០ពិន្ទុ ប៉ុន្តែ ការ​ប្រជែង​របស់​ក្រុម Liverpool ក្នុង​ការ​​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​កំណត់ត្រា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Man City កាលពី​២រដូវ​កាលមុន បាន​ស្ថិតក្នុង​ភាព​មិន​ច្បាស់សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​មួយ​នេះ​។

លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ចង់​ឃើញ​ឥរិយា​បថ​ដ៏អស្ចារ្យ ហើយ​ខ្ញុំ​បាន​ឃើញ​ថា កីឡាករពិត​ជា​ខិតខំ​ព្យា​យាម​​។ មិនមាន​កីឡាករ​រូប​ណា​បង្ហាញពី​ការ​មិនខ្វល់​ខ្វាយ​ឡើយ​។ យើង​មិនមាន​អារម្មណ៍​ល្អ​ឡើយ​»​៕

វីដេអូៈ highlight

ប្រភព​ព័ត៌​មាន៖ Channel News Asia