ក្រុម Real Madrid បាន​បោះ​ជំហាន​ដ៏ធំ​ឆ្ពោះ​ទៅកាន់​កា​រលើក​ពានក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃព្រហស្បតិ៍ តាម​រយៈការផ្តួលក្រុម Getafe ដើម្បី​នាំមុខ​៤ពិន្ទុ​ដាច់​លើក្រុម Barcelona ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៥លើក​ទៀត​។

គ្រាប់បាល់​ប៉េណាល់ទី​នៅជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​ការ​ពារ Sergio Ramos បានកាត់​សេចក្តី​ក្នុ​ងការ​ប្រកួតនា​កីឡដ្ឋាន Alfredo di Stefano ខណៈ​ដែលក្រុម Real Madrid ហាក់​​បាន​ធ្លាក់​ចូល​ក្នុង​សម្ពាធ​ដោយសារ​តែក្រុម Getafe ប៉ុន្តែ នៅតែអាច​យកឈ្នះ​ក្នុងលទ្ធ​ផល ១-០​។ នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​បំផុត​សម្រាប់​ក្រុម Real Madrid ហើយ​ស្រ​បពេល​ដែល​ពួក​គេ​កំពុង​តែ​នាំមុខ​៤ពិន្ទុ​ដាច់​លើ​ក្រុម​ឈរលេខ២ Barcelona ក៏​ដូច​ជា​មាន​​លទ្ធផល​ល្អ​ជាង​ពី​ជំនួប​រវាងក្រុម​ទាំង​២ ពានក្រប​ខ័ណ្ឌ La Liga កំពុង​តែ​ស្ថិតក្នុង​ដៃ​របស់​ក្រុម Real​។

នេះ​គឺ​ជា​ការ​នាំ​មុខ​ដ៏ច្រើន​បំផុត​របស់​ក្រុម Real Madrid លើ​ក្រុម Barcelona បើ​គិត​ចាប់​តាំងពី​ខែកញ្ញា និង​ជា​ពិន្ទុ​នាំមុខ​ដ៏សំខាន់​របស់​ពួក​គេនៅ​រដូវកាល​នេះ​។ ប្រសិន​បើ​ពួក​គេ​អាច​ផ្តួល​ក្រុម Athletic Bilbao នា​កីឡដ្ឋាន San Mames នៅ​ថ្ងៃ​អាទិត្យ ក្រុម Real Madird អាច​នាំមុខ​៧ពិន្ទុ នៅមុន​ពេល​ក្រុម Barcelona ត្រូវ​​ជួប​ប្រកួត​ជា​មួយ​នឹងក្រុម​កំពុង​ឡើ​ទម្រង់​លេង Villarreal នៅ​រាត្រី​ដដែលនោះ​៕

វីដេអូៈ highlight

ប្រភព​ព័ត៌​មាន៖ Channel News Asia