ខ្សែ​​​ប្រយុទ្ធ Lionel Messi ត្រូវបាន​គេ​រាយ​ការណ៍​កាលពីថ្ងៃព្រហស្បតិ៍​ថា តារាឆ្នើម​រូប​នេះ​កំពុង​តែ​រៀប​ចំ​ផែន​ការ​ក្នុង​ការ​ចាក​ចេញ​ពីក្លិប Barcelona នៅឆ្នាំ​២០២១ ប៉ុន្តែ លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្លិប Real Madrid សង្ឃឹម​ថា Messi នឹង​បន្ត​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ាញ​។

Lionel Messi Diharapkan Zidane Tetap di Barcelona - Gilabola.com

កិច្ច​សន្យា​នា​ពេលបច្ចុប្បន្ន​របស់ Messi នឹង​ផុត​កំណត់​នៅ​ឆ្នាំ​ក្រោយ ហើយ​រូប​គេ​បាន​ផ្អាក​ការ​ចរចា​ផ្សេង​ៗ​ ដោយ​សារ​តែ​ការ​​ខក​ចិត្ត​ទៅនឹង​ថ្នាក់ដឹកនាំ​របស់​ក្លិប​។ នេះ​បើយោង​ទៅ​តាម​ការ​ចេញផ្សាយ​​របស់​ស្ថានីយ៍​វិទ្យុ​អេ​ស្ប៉ាញ Cadena Ser​​។

Barca កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​២ នៅលើ​តារាង La Liga ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​​៥លើក​ទៀត ដោយ​​ដេញ​តាម​ពីក្រោយក្រុម Real Madrid ៤ពិន្ទុ ក្រោយ​ពី​​ពួក​គេ​បានផ្តួលក្រុម Getafe ក្នុង​លទ្ធ​ផល ១-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បី​ស្ថិត​​កាន់​តែ​កៀក​​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះពាន​។ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពី​លទ្ធ​ភាព​ដែល Messi នឹង​ត្រូវ​ចាក​ចេញ លោក Zidane គ្រូបង្វឹក​​ក្លិប Real បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំមិន​ដឹង​ពីអ្វី​ដែល​បានកើតឡើង​ឡើយ ប៉ុន្តែ យើងសង្ឃឹម​ថា មិនមែន​ដោយសារ​តែ​រូបគេ​ស្ថិតក្នុង​លីក​នេះ​ឡើយ ហើយ​យើង​ចង់​បាន​ភាពល្អ​ប្រសើរ​បំផុតក្នុង​ក្រប​ខ័ណ្ឌ​លីក​នេះ»​។

Zinedine Zidane's response when asked about Lionel Messi's ...

Messi បាន​និយាយ​កាលពី​ខែ​កុម្ភៈ​ថា រូប​គេ​មិនជឿជាក់​ថា Barcelona អាច​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League ជាមួយ​នឹង​ទម្រង់​លេង​នា​ពេលបច្ចុប្បន្ន​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia