អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានត្រៀមរួចរាល់ក្នុងការអនុញ្ញាតឲ្យខ្សែការពារកណ្ដាលរបស់ខ្លួន កីឡាករ Eric Bailly ចាកចេញក្នុងកិច្ចសន្យាខ្ចីជើងនៅរដូវកាលក្រោយ ខណៈក្លិបជើងខ្លាំងនៅអេស្ប៉ាញ Valencia ជាក្លិបដែលចាប់អារម្មណ៍ទៅលើម្ចាស់អាវលេខ៣រូបនេះ។

Man Utd could send Eric Bailly out on loan next season with ...

ទម្រង់លេងរបស់ Bailly ហាក់មិនបានទាក់ចិត្តអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer នោះទេ បើទោះជាគេជាសះស្បើយពីរបួសជង្គង់ហើយក៏ដោយ។ ជាមួយគ្នានេះ តំណែងខ្សែការពារកណ្ដាលជម្រើសដំបូងក្នុងក្រុម Man UTD នាពេលបច្ចុប្បន្ន គឺកំពុងរ៉ាប់រងដោយកីឡាករ Harry Maguire និង Victor Lindelof។

Man UTD គ្រោងប្រលែងខ្សែការពាររបស់ ...

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត The Sun មានប្រភពនៅកីឡដ្ឋាន Old Trafford បានបង្ហើបប្រាប់ថា Man UTD បានត្រៀមរួចរាល់ ក្នុងការអនុញ្ញាតឲ្យក្រុមផ្សេងខ្ចីជើងយក Bailly នៅរដូវកាល២០២០/២១ ខាងមុខ។

ប្រភពខាងលើបានបន្ថែមទៀតថា ក្លិប Valencia មានចំណាប់អារម្មណ៍ចង់ផ្ទេរយកខ្សែការពារវ័យ២៦ឆ្នាំ ជាអចិន្ត្រៃយ៍ ដូច្នេះប្រសិនបើក្រុមជើងឯក Premier League ១៣សម័យព្រលែង Bailly មែននោះ ពួកគេនឹងធ្វើកិច្ចព្រមព្រៀងខ្ចីជើង បូកបញ្ចូលនឹងជម្រើសទិញផ្ដាច់ក្នុងនោះតែម្ដង។

ទន្ទឹមនឹងនេះ Bailly ត្រូវបានគេរាយការណ៍មកថា ក៏កំពុស្ថិតនៅលើរ៉ាដារបស់ក្លិបមួយចំនួន នៅអ៊ីតាលី និង ព័រទុយហ្កាល់ផងដែរ ប៉ុន្តែដោយសារតែប្រាក់ពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍របស់គេ ហាក់ធ្វើឲ្យក្លិបទាំងនោះមានការរារែក នឹងធ្វើការចរចាផ្ទេរយករូបគេចេញពីទឹកដី Old Trafford។

Manchester United 'open to letting Eric Bailly go out on loan ...

គួររម្លឹកផងដែរថា Bailly បានផ្លាស់ពីក្លិប Villarreal មកចូលរួមជាមួយ Man UTD តាំងពីរដូវក្ដៅឆ្នាំ២០១៦។ ដោយឡែកក្នុងរដូវកាលនេះ គេទើបចូលលេងឲ្យក្រុមរហស្សនាមបិសាចក្រហម បាន៨ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់៕

Credit: khmerload

ប្រភព​​​៖ tribuna