ក្រុមហង្សក្រហម Liverpool  កំពុងស្ថិតនៅលើផ្លូវមួយយ៉ាងរលូនជាមួយ Bayern Munich លើកិច្ចព្រមព្រៀង​ចុះហត្ថលេខានាំយកកីឡាករ Thiago Alcantara មកកាន់កីឡាដ្ឋាន Anfield នាពេលបញ្ចប់រដូវកាលខាងមុខ​នេះ។

The Agenda: Thiago Alcantara to Sign for Liverpool? | Transfer ...

កាលពីខែមិថុនា ម្ចាស់ជើងឯកទ្វីបអ៊ឺរ៉ុបChampion League  និង Premier League បាន​កំណត់​អត្ត​សញ្ញាណ កីឡាករអេស្បាញរូបនេះថាជាការចុះហត្ថលេខាដ៏មានសក្តានុពល ខណៈគ្រូបង្វឹក​លោក Jurgen Klopp ចង់នាំយកខ្សែបម្រើឆ្នើមរូបនេះមកពង្រឹងតំបន់បម្រើបន្ថែមទៀតស្របពេលសាមីខ្លួនក៏មានចេតនាចង់ ផ្លាស់មកលេងនៅលីកកំពូលអង់គ្លេសផងដែរ ។

Liverpool have unearthed their own Thiago Alcantara, and Jurgen ...

Thiago នៅតែដើរតួយ៉ាងសំខាន់នាកីឡាដ្ឋាន Allianz Arena នារដូវកាលនេះដោយ​បង្ហាញខ្លួន​គ្រប់ក្រប​ខណ្ឌប្រកួតសរុបចំនួន ៣៥ ដង ហើយកិច្ចសន្យារបស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅចុង​បញ្ចប់រដូវកាល២០២០-២០២១។

Thiago Alcántara logra acuerdo con el Liverpool y Bayern Múnich ...

គេហទំព័រ Sport បានចុះផ្សាយថាម្ចាស់ជើងឯកBundesliga ចង់បានតម្លៃខ្លួនអតីតកីឡាក្រុមBarcelonaចំនួន ៣៥លានផោន ពីLiverpoolក្រោយពី Thiago ចូលលេងបាន ២៣០ ប្រកួត ក្រោយចាកចេញពីកីឡាដ្ឋាន Camp Nou ក្នុងឆ្នាំ ២០១៣ ហើយជួយក្លឹបបានឈ្នះពាន Bundesliga  ៧សម័យជាប់ៗគ្នារយៈពេល១០ឆ្នាំ​ចុងក្រោយនេះ។

 

ប្រភព៖ sportsmole